តារា​សម្ដែង​ Jackson Wang ដែល​ជា​សមាជិក​ក្រុម GOT7 បាន​ចេញមក​ប្រតិកម្ម​តប​វិញ​ភ្លាមៗ ក្រោយ​មាន​សារព័ត៌មាន​នៅ​ស្រុកចិន​បាន​ចេញ​ផ្សាយ​ថា​ រឿង តារា​ត្រកូល Wang ជួលមនុស្ស​មក​បម្រើ​ផ្លូវភេទ​ ដោយ​ម្ចាស់​ខ្លួន​និយាយ​ថា​ខ្លួន​គ្មាន​ពេល​វេលា​ទៅ​ចាប់​អារម្មណ៍​រឿង​ផ្សេងនោះ​ឡើយ​។

បច្ចុប្បន្ន​នៅ​ក្នុង​រង្វង់​សិល្បៈ​ចិន​ កំពុង​តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង​ៗ​ ក្រោយ​មាន​អ្នក​ចេញ​មក​ផ្សព្វផ្សាយ​ដំណឹង​មិន​ល្អ​ទាក់ទង​នឹង​រឿង​សិល្បករ​បុរសៗ ប្រើប្រាស់​សេវាទិញមនុស្ស​មក​បម្រើ​ផ្លូវ​ភេទ​ ដោយ​ក្នុង​នោះ​ក៏​មាន​លេចឮ​ថា​មាន​តារា​ប្រុស​វ៉ាង ម្នាក់​ផង​ដែរ។

ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​រឿង​នេះ​ និង ​មាន​ការ​ចែក​រំលែក​យ៉ាង​គគ្រឹកគគ្រេង​ នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​ចិន​ ស្រាប់​តែ​តារា​ចម្រៀង​ Jackson Wang ដែល​ជា​តារា​មាន​នា​ម​ត្រកូល​ Wang បាន​ចេញ​មក​ប្រតិកម្ម ថ្វី​ត្បិត​តែ​មិន​និយាយ​ចំៗ​ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ជឿថា​អ្វី​ដែល​លោក​និយាយ​នេះ​គឺ​សំដៅ​ដល់​ដំណឹង​ដែល​កំពុង​តែ​ក្ដៅ​ក្នុង​ប្រទេស​ចិននា​ខណៈ​នេះ​ ដោយ​លោក​បាន​លើក​ឡើង​ថា៖

«ថ្ងៃ​មួយ​ អ្នក​នឹង​ដឹងថា ខ្ញុំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សិល្បៈ​ ខ្ញុំ​ធ្វើ​ដើម្បី​មនុស្ស​របស់​ខ្ញុំ​ ខ្ញុំ​ធ្វើ​ដើម្បី​ប្រវត្តិសាស្ត្រ​ ខ្ញុំ​មាន​ពេល​វេលាទៅ​ធ្វើ​រឿង​ផ្សេង​នោះ​ឡើយ​ នេះ​ហើយ​គឺជា​អ្វីទាំងអស់​ដែល​ខ្ញុំ​មាន​»

ទោះ​ជា​ម្ចាស់​ខ្លួន​មិន​និយាយ​ចំៗ​ថា​សំដៅ​ដល់​រឿង​អ្វី​ ប៉ុន្តែ​ក្នង​សំណេរ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ Jackson ធ្វើ​តែ​ការងារ គ្មាន​ពេល​ទៅ​ចាប់​អារម្មណ៍​រឿង​ផ្សេង​នោះ​ទេ​។ មិន​ថា​តារា​រូប​នេះ​ចង់​សំដៅ​ដល់​អ្វី​ ឬ​ក៏​កំពុង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏​ដោយ​ចុះ​ អ្នក​គាំទ្រ​រំពឹង​ថា​តារា​រូប​នេះ​នឹង​ឆ្លង​ផុត​ឧបសគ្គ​ទាំងអស់​៕

Share.