ភរិយា​របស់​តារា​ចម្រៀង​ John Legend គឺ​នាង​ Chrissy Teigen បាន​ចេញ​មក​ទម្លាយ​ឱ្យ​មហាជន​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នាង​បាត់បង់​កូនក្នុង​ផ្ទៃ​ ដោយ​សារ​តែ​ការ​រំលូត​មិន​មែន​ដោយ​សារ​រលូត​នោះ​ទេ​។

តារា​បង្ហាញ​ម៉ូដ​អាមេរិក​ និង​ ជា​តារា​ទូរទស្សន៍​វ័យ​៣៦​ឆ្នាំ​ ដែល​ជា​​អ្នក​ម្ដាយ​កូន​ពីរ​ ហើយ​ត្រៀមនឹង​ក្លាយ​ខ្លួន​ជា​អ្នក​ម្ដាយ​កូន​៣​ បាន​បាត់​បាត់​ កូន​ប្រុស​ Jack  ដែល​កំពុង​តែ​ពរពោះ​ក្នុង​ផ្ទៃ​កាល​ពី​អំឡុង​ខែ​តុលា​ឆ្នាំ​២០២០ ដោយ​សារ​តែ​រលូត​។

យ៉ាង​ណា​មិញ​នៅ​ក្នុង​បទ​សម្ភាសន៍​ថ្មី​ៗ​នេះ​ អតីត​តារា​បង្ហាញ​ម៉ូដ​ឈុត​ហែលទឹក​បាន​ពន្យល់​ថា​នាង​ មាន​អារម្មណ៍​ស្លុត​ និង​រន្ធត់​យ៉ាង​ខ្លាំង​ក្រោយ​បាន​ដឹង​ថា​នាង​ត្រូវ​បាន​រំលូត​កូន​ មិនមែន​ដោយ​សារតែ​រលូត​នោះ​ឡើយ​ ហើយ​ការ​ដែល​គ្រូ​ពេទ្យ​ត្រូវ​បង្ខំ​ធ្វើ​បើ​បែប​នេះ​គឺ​ដោយ​សារ​តែ​សង្គ្រោះជីវិត​របស់​នាង​ ព្រោះ​តែ​កូន​ក្នុង​ផ្ទៃ​នាង​មិនមាន​ឱកាស​រស់រៀន​នោះ​ទេ។

សារ​ព័ត៌មាន​ Hollywood Report បាន​រៀបរាប់​ពី​សម្ដី​របស់​តារា​ស្រី​រូប​នេះ​យ៉ាង​ដូច្នេះ៖ «២ឆ្នាំ​មុន ពេល​ដែល​ខ្ញុំ​កំពុង​ពរពោះ​ Jack ស្វាមី​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈឺចាប់​បំផុត​មួយ​ចំពោះ​កូន​ទីបី​របស់​ពួក​យើ​ង។ ការ​ពិត​កូន​ប្រុស​របស់​ខ្ញុំ​គេ​មិន​អាច​រស់​នោះ​​ ហើយ​ខ្ញុំ​ក៏​មិន​អាច​រស់​បាន​ដូច​គ្នា​បើ​គ្មាន​ការ​សង្គ្រោះ​ពី​វេជ្ជសាស្ត្រ​។ យើង​អាច​និយាយ​បាន​ថា​ នោះ​គឺជា​ការ​រំលូត​កូន​។ ប៉ុន្តែ​ជា​ការរំលូត​កូន​ដើម្បី​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ​។ ជាការ​ពិត​ណាស់​ខ្ញុំ​មិន​ដែល​ដឹង​អ្វី​ទាល់តែ​សោះ ​លុះ​ត្រា​មក​ដល់​ប៉ុន្មាន​ខែ​មុន​នេះ​​ប៉ុណ្ណោះ​​»

ក្រោយ​សេចក្ដី​សម្រេច​តុលាការ​កំពូល​អាមេរិក​បាន​ចេញ​សេចក្ដី​សម្រេច​ស្ដី​ពី​សិទ្ធការពារ មិន​ឱ្យ​មាន​ការ​រំលូត​កូន​ក្នុង​ខណៈ​កំពុង​ទម្ងន់​ ដូច្នេះ​ហើយ​ទើប​តារា​ចម្រៀង​​វ័យ ៤៣ឆ្នាំ​ បាន​ទម្លាយ​រឿង​ដែល​ភរិយា​ត្រូវ​បាន​រំលូត​កូន​ឱ្យ​សាមី​ខ្លួន​បាន​ដឹង​ថានាង​មិន​បាន​រលូត​នោះ​ទេ​ តែ​ត្រូវ​បាន​គេរំលូត​។

«ខ្ញុំ​ប្រកាស​ប្រាប់​ពិភពលោក​ថា​ ខ្ញុំ​រលូតកូន​ ហើយ​គ្រប់​គ្នា​ដឹងថា​ខ្ញុំ​រលូតកូន​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ម៉ួម៉ៅ​និង​ឈឺចាប់​ខ្លាំង​ណាស់​ដែល​​នោះ​​មិនមែន​ជា​ការ​ពិត​ ដែល​និយាយ​រឿង​នោះ​ ជា​ពិសេស​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ល្ងង់​ណាស់​ ដែល​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ទម្រាំ​ដឹង​ថា​ខ្លួន​ត្រូវ​គេ​រំលូត​កូន​»​៕

Share.