ក្រុម​បាល់ទាត់​ហ្វូតសាល​បុរស​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​អន្តរជាតិ Continental Futsal Championship 2022 នៅ​រាជធានី​បាងកក ប្រទេស​ថៃ ក្រោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ក្នុង​ទ្វីប​អាស៊ី​អ៊ីរ៉ង់ នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

លទ្ធផល​នៃ​ការ​ប្រកួត​វគ្គ​ចុងក្រោយ​មាន៖
ចំណាត់​ថ្នាក់​លេខ៥៖ វៀតណាម ៣-១ មូហ្សំប៊ី
ចំណាត់​ថ្នាក់​លេខ​៣៖ ថៃ​ ៩-៨ ហ្វាំងឡង់
ជើង​ឯក៖ អ៊ីរ៉ង់ ៣-៣ (៣-៤) ម៉ារ៉ុក

ក្រុម​ម្ចាស់​ផ្ទះ​ថៃ បាន​រៀបចំ​ពានរង្វាន់​នេះ​ឡើង​ក្នុង​គោលបំណង​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​អាស៊ី 2022 AFC Futsal Asian Cup ​នៅ​ប្រទេស​គុយវ៉ែត ផង​ដែរ។

សូម​បញ្ជាក់​ថា​ពានរង្វាន់ Continental Futsal Championship កាល​ពី​ឆ្នាំ​២០២១ កន្លង​ទៅ​ក្រុម​អ៊ីរ៉ង់ ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្រោយ​យក​ឈ្នះ​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៥ទល់១ ខណៈ​ក្រុម​ចូលរួម​មាន​ចំនួន​៨ក្រុម​ចែក​ជា​២ពូល៕

Share.