វីដេអូ​ចុង​ក្រោយ​គេ​នៃ​កម្មវិធី​ Running Man បាន​បង្ហាញ​ពី​សមាជិក​ទាំង​អស់​បាន​បង្ហាញ​សមត្ថភាព​រាំ​ជា​ក្រុម​នៅ​ក្នុង​ខួប ៩​ឆ្នាំ​ Running Man Fan Meeting ​ខណៈចប់​ការ​សម្ដែង​ ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ Song Ji Hye ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​។​

បន្ទាប់​ពី​ការ​សម្ដែង​សិល្បៈ​ដ៏​អស្ចារ្យ​ «Bloom & Just Blow» សមាជិក​ទាំង​អស់​បាន​បង្ហាញ​​​ពី​ការ​គិត​របស់​គេ​រៀងៗ​ខ្លួន​ជាមួយ​នឹង​អ្នក​ទស្សនា​។

ខណៈ​តារា​កំប្លែង​និង​ពិធីករ​ Ji Suk Jin ដែល​ជា​សមាជិក​មួយ​រូប​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ដែរ​ថា​ «ខ្ញុំ​មិនមែន​ជា​ប្រភេទ​មនុស្ស​ចូលចិត្ត​បញ្ចេញ​មនោសញ្ចេតនា​នោះ​ទេ​ តែ​នៅពេល​ដែល​យើង​រាំ​ចប់​ហើយ​អ្នក​ទាំង​អស់​គ្នា​ទះដៃ​សាទរ​ ខ្ញុំ​ស្រាប់
​តែ​មាន​អារម្មណ៍​ក្ដុកក្ដួល​ចិត្ត​ ខ្ញុំ​ខាន​មាន​អារម្មណ៍​បែប​នេះ​យូរ​ណាស់​មក​ហើយ​។ អរគុណ​សម្រាប់​អារម្មណ៍​មួយ​នេះ​។​ខ្ញុំ​ខាន​មាន​អារម្មណ៍​បែប​នេះ​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ​»។​​​​

អ្នក​បន្ទាប់​ដែល​ត្រូវ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​គឺ​ Song Ji Hyo ហើយ​នៅ​ពេល​ដែល​ Fan ចាប់​ផ្ដើម​ស្រែក​អបអរ​ខ្លាំង​ៗ​ តារា​ស្រី​រូប​នេះ​ស្រាប់​តែហូរ​ទឹកភ្នែក​ ហើយ​​រក​សំឡេង​ខ្លួន​ឯង​និយាយ​​លែងចង់​ចេញ​​។ ពេល​នោះ​ពិធីករ​ Yoo Jae Suk បាន​និយាយ​បែប​កំប្លែង​ថា​៖ « បងប្រុស​ Suk Jin ចង់​ធ្វើ​របៀប​នេះ​ ប៉ុន្តែ​ Ji Hyo ធ្វើ​បាន​ចំ​​ពេល​វេលា​​ល្អ​ជាង​»។ នៅ​ពេល​ដែល​ Ji Suk Jin សម្ដែង​ធ្វើ​ជា​តូច​ចិត្ត​​ក្រោយ​ឮ​ Jae Suk និយាយ​ គឺ​ធ្វើ​បាន​ល្អ​ប្រៀប​ដូច​ជា​ការ​ពិត​។

Song Ji Hyo បាន​បន្ត​​ជូត​ទឹក​ភ្នែក​របស់​ខ្លួន​ហើយ​និយាយ​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​តែង​តែ​គាំទ្រ​​ចំពោះ​សមាជិក​ទាំងអស់​រហូត​មក​។​ ក្ដី​ស្រលាញ់​និង​ការ​អរគុណ​ដែល​ Song Ji Hyo បាន​ផ្ដល់​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ត្រូវ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុង​កម្មវិធី​ខួប ​៩​ឆ្នាំ​ «Running Man ជួបជុំ​ក្រុម​អ្នក​គាំទ្រ​»​។

សូម​រំលឹក​ឡើង​វិញ​ថា​ «Running Man» គឺ​ជា​កម្មវិធី​ Game Show ដ៏​ល្បីល្បាញ​ដែល​មាន​សមាជិក​ប្រចាំ​បច្ចុប្បន្ន​ចំនួន​៨​នាក់​ ក្នុង​កម្មវិធី​មាន​អញ្ជើញ​តារា​កិត្តិយស​ជា​តារា​ចម្រៀង​ ឬ​តារា​សម្ដែង​មក​ចូលរួម​លេង​ហ្គេម​ ដើម្បី​ប្រកួត​ប្រជែង​គ្នា​រក​អ្នក​ឈ្នះ​នៅ​ចុង​ក្រោយ​នៃ​កម្មវិធី​។ សូម្បី​តែ​តារា​សម្ដែង​ដ៏​ល្បី​ Song Joong Ki ក៏​ធ្លាប់​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​កម្មវិធី​នេះ​ផង​ដែរ​៕​

ទស្សនា​ការ​សម្ដែង​កម្មវិធី​ខួប​អនុស្សាវរីយ៍​៩​ឆ្នាំ​ កម្មវិធី​ Running Man ក្នុង​បទ​ «Bloom & Just Blow» ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.