ឈុត​ប្រពៃណី​ដែល​អ្នក​នាង​ ពេជ្ជតា និង​កូន​ស្រី បាន​​ស្លៀក​បង្ហាញ​នៅ​ប្រទេស​បារាំង​កំពុង​តែ​ទទួល​បាន​ការ​សរសើរ​ពី​មហាជន​។

នៅ​ក្នុង​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ កន្លង​ទៅ​នេះ​ តារា​ចម្រៀង​ជើង​ចាស់​អ្នក​នាង​ ម៉េង កែវពេជ្ជតា បាន​បង្ហាញ​ពី​ស្នាដៃ​កាត់​ដេរ​​សំលៀក​បំពាក់​របស់ខ្លួន ដោយមាន​អ្នក​នាង​និង​កូន​ស្រី​បាន​ស្លៀក​ទៅវត្តខ្មែរ​នៅ​បារាំង​។​ អ្នកនាង​បាន​លើក​ថា​ អ្នក​នាង​ធ្វើ​នេះ​គឺ​​ដើម្បី​ជា​ការ​ចូលរួម​អភិរក្ស​សម្លៀក​បំពាក់​ខ្មែរ​ ក៏​ដូច​ជា​បង្អួត​ខ្សែ​ភ្នែក​ជនបរទេស​ ខណៈ​ដែល​គ្រួសារ​របស់​អ្នក​នាង​បាន​ទៅ​វត្ត​ខ្មែរ​នៅ​ឯប្រទេស​បារាំង​។

ស្នាដៃ​របស់​អ្នក​នាង​នេះ​បាន​ទទួល​ការ​សរសើរ​យ៉ាង​ច្រើន​ពី​អ្នក​លេង​បណ្ដាញ​សង្គម​។

«បងស្រី​ ពូកែណាស់​បង​ ស្អាតណាស់» «បងពូកែច្នៃម៉ូត និងដេរសមណាស់អាវ

ខ្ញុំចេះដេរដែរ តែនៅស្ទើរណាស់» «ស្អាតណាស់បងស្រីអូនពេញចិត្តណាស់❤️»

ខាងក្រោម​នេះ​គឺជា​ការ​លើក​ឡើង​របស់​ តារា​ចម្រៀង​ដ៏​មាន​សមត្ថភាព​រូប​នេះ៖

ទៅវត្តស្លៀកអី​ ? 💚💚💚

ខំដេរទាំងយបទាំងថ្ងៃគឺដើម្បីស្លៀកទៅវត្តក្នុងរដូវកាន់បិណ្ឌ​ ដើម្បីអភិរក្សសម្លៀកបំពាក់ខ្មែរផង​ និងដើម្បីអោយបរទេសគាត់ស្គាល់សម្លៀកបំពាក់ស្ត្រីទៅវត្តរបស់ខ្មែរយើងយ៉ាងម៉េច​ផង 👍

នៅពេលដែលមានគេសរសើរថា​ ឈុតទាំងនេះស្អាតៗណាស់​ ខ្ញុំពិតជាសប្បាយចិត្ត​មែនទែន តែខ្ញុំកាន់តែសប្បាយ​ និងមានកម្លាំងចិត្តទៅទៀតនោះគឺសម្លៀកបំពាក់ទាំងនេះជាស្នាដៃរបស់ខ្លួនឯងផ្ទាល់​ 💝

(​បញ្ជាក់​ :​ ខ្ញុំកាត់ដេរអាវខ្លួនឯង​ និងអាវសំពត់កូនផ្អែម​ ចំណែកសំពត់ខ្ញុំខាង​កាត់ដេរ​ ស៊ីវម៉ីដេរអោយពីភ្នំពេញទេ​ ព្រោះខ្ញុំកាត់ដេរមិនទាន់​ ខិខិ​ 😅😅)​

១៨.០៩.២០២២

Share.