ប្រទេសម៉ាឡេស៊ី បានរាយការណ៍ករណីជំងឺកូវីដ១៩ចំនួន ៦,២៤១ ករណីកាលពីថ្ងៃអាទិត្យ ទី៦ មិថុនា ម្សិលមិញនេះ។ តួលេខនេះ ​ត្រូវបានជាប់ក្នុងកំណត់ត្រាអ្នកឆ្លងខ្ពស់ ក្នុងរយៈពេល ១៣ថ្ងៃជាប់ៗគ្នា។

រដ្ឋ Selangor មានប្រហែល ១ភាគ៣ នៃការឆ្លងកូវីដថ្មី ដែលមាន ២,១៧៨ ករណី។ នៅកូឡាឡាំពួរ មានការឆ្លងចំនួន ៤១៥ និង ៥៦៥ នៅរដ្ឋចូហូរ។ Sarawak and Sabah បានរាយការណ៍ពីការឆ្លង ៦០០ករណី និង ៣០៥ ករណីរៀងៗខ្លួន។

ប្រទេសម៉ាឡេស៊ី ត្រូវបានកត់ត្រា ពីអ្នកឆ្លងកូវីដ១៩សរុបចំនួន ជាង៦១ម៉ឺននាក់ ក្នុងនោះព្យាបាលជាសះស្បើយ​ ជាង៥២ម៉ឺននាក់ និងមានអ្នកស្លាប់​​ ៣,២៩១នាក់ គិតត្រឹមព្រឹកថ្ងៃទី​ ៧ ខែមិថុនា ២០២១៕

Telegram-Troryorng
https://t.me/troryorngmedia
Share.