តារាចម្រៀង Lady Gaga ត្រូវបង្ខំចិត្តបញ្ឈប់កម្មវិធី Concert របស់ខ្លួននៅក្នុងទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយសារតែបញ្ហាព្យុះភ្លៀងផ្គររន្ទះ។ យ៉ាងណាមិញតារាចម្រៀងនេះសង្ឃឹមថាខ្លួនអាចនឹងប្រគំតន្ត្រីសម្រាប់អ្នកគាំទ្រខ្លួនឡើងវិញនៅពេលយប់ ប៉ុន្តែជាលទ្ធផលនាងត្រូវតែលុបចោល Concert នេះហើយសុំទោសអ្នកគាំទ្ររបស់ខ្លួនទាំងទឹកភ្នែករហាម។



«ពួកយើងបានព្យាយាមយ៉ាងខ្លាំងដើម្បីបញ្ចប់កម្មវិធី Concert នៅ Miami ប៉ុន្តែមិនអាចធ្វើទៅបាន ទោះជាភ្លៀងផ្គររន្ទះបានរាំងហើយក្ដី ប៉ុន្តែរន្ទះបានបាញ់មកក្រោមជិតៗកន្លែងពួកយើងរៀបចំ» នាងបាននិយាយដោយអារម្មណ៍ក្ដុកក្ដួលទៀតថា «ខ្ញុំសុំទោសផង ដែលខ្ញុំអាចបញ្ចប់ការប្រគំតន្ត្រីនេះបាន។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ រន្ទះមិនអាចទាញដឹងមុននោះទេ ហើយអាចកើតឧប្បត្តិហេតុបានគ្រប់ពេលវេលា។»
ក្រៅពីវីដេអូដែលយំរៀបរាប់ហើយនោះ Lady Gaga ក៏បានឡើងឆាកសុំទផសដែលខ្លួនមិនអាចច្រៀង Concert បន្តទៀតបាន។ អ្នកគាំទ្របានគាំទ្រចំពោះការសម្រេចិត្តរបស់នាង។



«នាងនិយាយថានាងមិនដឹងទេថានាងអាចធ្វើអ្វីកើតបើសិនជាមានអ្វីកើតឡើងចំពោះអ្នកណាម្នាក់ មិនថាអ្នកគាំទ្រ ក្រុមការងារ អ្នករាំរបស់ខ្ញុំ» ខ្ញុំគិតច្រើនណាស់ទម្រាំតែខ្ញុំអាចទៅកាន់កន្លែងដែលខ្ញុំអាចសម្ដែង ហើយមានសុខភាពល្អ។ ជាច្រើនឆ្នាំមកនេះអ្នកទាំងអស់គ្នាហៅខ្ញុំថាម៉ាក់ៗបិសាច ក្នុងចិត្តខ្ញុំ ខ្ញុំដឹងថាវាជាការល្អដែលការពារសុខ សុវត្ថិភាពរបស់អ្នកទាំងអស់គ្នា។ ជាចុងក្រោយនាងបាននិយាយថា អរគុណអ្នកទាំងអស់គ្នាដែលជឿជាក់លើខ្ញុំ។ នេះគឺជាការប្រគំតន្ត្រីដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងចងចាំពេលវេលានេះអស់មួយជីវិត។ «ខ្ញុំចាំបាច់ត្រូវការពេលវេលាយូរទៀតដើម្បីព្យាបាលរបួសដួងចិត្តលើកនេះ តែខ្ញុំប្រាកដជាសះស្បើយ»៕





