នៅយប់ថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២២ កីឡាករ កយ សាលីម អ្នកចាំទីដៃទី២របស់ក្លិបបាល់ទាត់បឹងកេត និងជាសមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ដែលមានដើមកំណើតពីខេត្តកំពត បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់អំពីការតស៊ូរបស់គេពីហ្វេនរបស់កីឡាករ ស៊ូ យ៉ាទី រហូតក្លាយជាសិស្សច្បងក្នុងក្រុមជម្រើសជាតិ។

កីឡាករ កយ សាលីម បានរៀបរាប់ដូច្នេះថា៖«កាលឆ្នាំ ២០១៦ ខ្ញុំបានជួបគាត់លេីកទី១ ក្នុងនាមជាហ្វេនម្នាក់របស់គាត់ប៉ុន្ដែឥឡូវនេះខ្ញុំបានជួបគាត់ម្ដងទៀតក្នុងនាមគាត់ជាសិស្សច្បងរបស់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានរួចការងារជាមួយគាត់នៅក្នុងក្រុមជម្រេីសជាតិ គាត់តែងតែផ្ដល់ដំបូន្មានល្អៗជាច្រេីនដល់ខ្ញុំ អរគុណខ្លាំងណាស់បងសម្រាប់ការផ្ដល់ដំបូន្មានល្អៗដល់ខ្ញុំ»។

គួរដឹងថាអ្នកចាំទី កយ សាលីម ស្ថិតក្នុងឈុត U23 កម្ពុជា ដែលបានប្រកួតចាញ់ U23 ជប៉ុន ក្នុងលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ខណ:អ្នកចាំទី ស៊ូ យ៉ាទី ស្ថិតក្នុងឈុតធំក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹង ក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Share.