កណ្ដាល ៖ ទីតាំងបើកលេងល្បែងសុីសងតាមអនឡាញមួយកន្លែងត្រូវបានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ចុះពិនិត្យ បង្ក្រាប ឃាត់ខ្លួនបានជនជាតិចិនចំនួន៧២នាក់ ដកហូតបានសម្ភារៈមួយចំនួនទៀត កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោមការដឹកនាំពីលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល កម្លាំងចម្រុះចុះពិនិត្យ បង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនជាតិចិនចំនួន៧២នាក់ ពាក់ព័ន្ធនឹងការបើកលេងល្បែងសុីសងតាមអនឡាញ ហើយដកហូតបានសម្ភារៈមួយចំនួនធំ ។

ក្រោយពីបង្ក្រាបទីតាំងអាជីវកម្មល្បែងអនឡាញ អាជ្ញាធរ សមត្ថកិច្ច សម្រេចបិទផ្អាកទីតាំងខាងលើជាបណ្តោះអាសន្ន និងបន្តការងារតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.