ភ្នំពេញ៖យុវជនម្នាក់ជិះម៉ូតូ ត្រឡប់ពីទិញអីញាំ ក្នុងល្បឿនលឿនបានរេចង្កូត ទៅបុកនឹង របងផ្ទះប្រជាពលរដ្ឋ បណ្តាលអោយដួល ផ្ទប់នឹងរបង បាក់ ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២:០០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅផ្លូវបេតុង ភូមិក្បាលកោះ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបាន បញ្ចាក់ថា គេបានឃេីញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HL- 9787 បេីកបរទិសដៅ ពីកេីត មកលិច ចេញពីទិញរបស់ញាំគោលបំណងត្រឡប់មកផ្ទះវិញ។ ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ដោយបេីកបរក្នុងល្បឿនលឿន ណាមួយស្ថានភាពផ្លូវរាងងងឹតផងនោះ បានរេចង្កូតទៅបុកនឹង របងផ្ទះប្រជាពលរដ្ឋ បណ្តាលអោយបោកក្បាលផ្ទប់នឹង របង ស្លាប់ភ្លាមៗ នៅនឹងកន្លែង។

សពយុវជនខាងលេីមាន ឈ្មោះ សក្កដា អាយុ២១ឆ្នាំ ទីកន្លែងកំណើត នៅភូមិ ក្បាលកោះ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ផ្ទះជនរងគ្រោះខាងលេីនៅចម្ងាយប្រហែល ៥០០ម៉ែត្រពីកន្លែងកេីតហេតុ។

ក្រោយនៅពេលកេីតហេតុ សាច់ញាតិសពក៏បានមកដល់ សមត្ថកិច្ចក៏បានប្រគល់សព ជូនទៅសាច់ញាតិ យកទៅរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែកឯម៉ូតូសមត្ថកិច្ចជំនាញ យកទៅរក្សាទុក រង់សាច់ញាតិបងប្អូនយកឯកសារមក ផ្ទៀងផ្ទាត់យកទៅផ្ទះវិញ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.