ភ្នំពេញ៖ជនជាតិចិនមួយក្រុម មានប្រុស មានស្រី បានបេីកបររថយន្ត ព្រូសមួយគ្រឿង ក្នុងស្ថានភាពស្រវឹងបានរេចង្កូតទៅបុកនឹងក្បាលនាគចែកទ្រូងផ្លូវបណ្តាលអោយរថយន្ត រងការខូចខាត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៣:៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញជនជាតិចិនមួយក្រុម មានប្រុស មានស្រី បេីកបររថយន្ត ព្រូសមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-9610 បេីកបរទិសដៅ ពីជេីងទៅត្បូង។ ស្រាប់តែមកដល់ចំណុចកេីតហេតុចំណុចស្តុប ក្រសួងមហាផ្ទៃ បានរេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ រងការខូចខាតនិងរថយន្តរងការខូចខាតផ្នែកខាងឆ្វេង ។ជាសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានវាស់វែង រួចស្ទូចយករថយន្តយកទៅរក្សាទុក រង់ចាំការដោះស្រាយផ្លូវច្បាប់៕

អត្ថបទ៖ទូច វិច្ឆិកា

Share.