យោងតាម​ប្រវត្តិសាស្ត្រ​ខ្មែរ​ព្រះ​នាង ​គឺជា​ស្ត្រី​ដ៏ប្រសើរ​លើស​អស់​ស្ត្រី​ ដែល​ជា​គំរូយ៉ាង​ល្អ​សម្រាប់​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ពិសេស​ជា​នារី​យក​តម្រាប់​តាម​។ ជាមួយ​នឹងស្នា​ព្រហស្ថ​ដ៏​ថ្លៃ​ថ្លា​នេះ​ លោក​ ដា ភ្លេង​ ដែល​ជា​គ្រូ​ ភ្លេង​ដ៏​ល្បី​មួយ​រូប​ និង ​ឪពុក​របស់​លោក​បាន​រួម​គ្នា​និពន្ធ​យ៉ាង​សម្រិត​សម្រាំង​នូវ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ «ដង្ហើមចុងក្រោយនៃព្រះនាងឥន្រ្ទទេវី​»​ ដើម្បី​រំលឹក​ដាស់​តឿន​ស្មារី​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ភ្ញាក់​រលឹក​ស្មារតី​ និង​មើល​ឃើញ​ពី​វីរៈភាព​របស់​ដូនតា​ខ្មែរ​ជំនាន់​មុន​ដែល​បាន​លះបង់​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ការពារ​ទឹកដី​ខ្មែរ កសាង​ប្រាង្គប្រាសាទ​ ដើម្បី​ទុក​ជា​កេរ្តិ៍តំណែល​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

ព្រះ​នាង​គឺជាស្ត្រីខ្មែរមួយរូប មានមោទនៈ ចំពោះភាពរុងរឿងនៃប្រទេសកម្ពុជាសម័យអង្គរហើយបាន​សរសើរ​ប្រទេស​កម្ពុជា​ថា “ស្មើមេឃ” ហើយ​ទ្រង់​បានតែងកំណាព្យសរសើរជាភាសាសំស្ក្រឹតបានល្អឥតខ្ចោះ។ ព្រះនាង ឥន្ទ្រទេវី បាន​បញ្ជាក់ថា ព្រះនាងមានស្វាមីភ័ក្តិចំពោះព្រះបាទ ជ័យវរ្ម័នទី៧ រៀងរហូតដល់ព្រះនិព្វា។

អានអត្ថបទ ៖ មាស សុខសោភា ព្រលយ​ពាក្យ​ «​លើ​លោក​នេះ​ពិត​ជា​មាន​ព្រះ​និង​យុត្តិធម៌​ពិត​ប្រាកដ​» ក្រោយ​ព្រៃ​ជុំ​វិញ​សួន​ភ្នំ​តា​ម៉ៅ​បាន​សង្គ្រោះ ​

ព្រះ​នាង​ឥន្ទ្រទេវីបាន​រៀប​អភិសេក​​ជា​អគ្គមហេសី​របស់​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧ ក្រោយ​ពេល​ដែល​ម្ចាស់​ប្អូនគឺព្រះ​នាង​ជ័យ​ទេវី​ ទ្រង់​សោយ​ទិវង្គត។ និយាយ​ពី​រូប​សម្រស់​ ព្រះនាង ឥន្ទ្រទេវី មានសម្រស់ស្អាត​ប្រៀប​បីដូចទេពធីតា។ ចំណែក​ឯ​ផ្នែកចំណេះដឹងវិញ​ ព្រះនាងមានចំណេះខ្ពង់ខ្ពស់លើសទស្សនវិទូនានា។ព្រះ​នាង​មាន​ប្រាជ្ញា​ឈ្លាសវៃ​ពី​ធម្មជាតិ​។


អានអត្ថបទ ៖ ពីរោះប្លែក​ «ខូច​ចិត្ត​ច្រើន​ដង» បទ​ចម្រៀង​ថ្មី​បកស្រាយ​ដោយ​ មាស សុខសោភា ត្រៀម​ចេញ​ឆាប់ៗ​នេះ…

ស្នាដៃ​បទ​ចម្រៀង​ដ៏​ពីរោះ​បកស្រាយ​ដោយ​ អ្នក​នាង​ មាស សុខសោភា នេះ​គឺជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​ដោយ​ លោក​តា​សក់​ស​ភ្នំត្បែង​ និពន្ធ​ទំនុក​ភ្លេង ​ដោយ​ លោក សុខ ដន។ ក្រោយ​លោក​ Da Pleng បាន​បង្ហោះ​បទ​ចម្រៀង​ដ៏សែន​ពីរោះ​និង​បង្កប់ដោយ​អត្ថន័យ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ អ្នក​គាំទ្រ​បាន​ចូល​មក​គាំទ្រ​និង​សរសើរ​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​ក្នុង​គោល​បំណង​លើក​ស្ទួយ​វប្បធម៌​ ពិសេស​គឺ​រំលឹក​ពី​ស្នាព្រះហស្ថ​បុគ្គល​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ។

«ស្តាប់ហើយពិរោះណាស់​ ស្តាប់រាល់ព្រឹក​ មានន័យ​ នឹងសង្វែគ​ ដល់អតិតកាលទំនួញព្រះនាងគ្រប់ល័ក្ខ​ ក៏ពិរោះដែរ»។
«ពោលបានក្បោះក្បាយហើយអន្លុងអន្លោចស្តាប់ដូចព្រះនាងគង់នៅស្រស់ៗអគុណក្រុមការងារដែលបានអភិរ័ក្ស
វប្បធម៌ខ្មែរយើងឲ្យគង់វង់តរហូតទៅ»
«រន្ធត់ចិត្តណាស់ រំភើបណាស់ ដែលក្រុមការងារជួយគ្នាថែរក្សា វប្បធម៌ខ្មែរ»
«ខ្ញុំស្តាប់មួយបទនេះហើយស្រក់ទឹកភ្នែកបង ព្រោះស្រណោះពេក ចម្រៀងនេះពិតជាមានន័យ សូមសសើស្នាដៃមួយនេះ ជាពិសេសជាមួយសម្លេងបងពិតជាពិរួស និងមានណាស់»

Share.