ភ្នំពេញ ៖ ម៉ូតូស៊ូរ៉ុសមួយគ្រឿង ជិះដោយស្ត្រីចំណាស់ម្នាក់ ធ្វើដំណើរទៅស្រុកកំណើត ជួបគ្រោះថ្នាក់ចរាចរ រថយននតម៉ាស្តាបើកចេញពីការ៉ាស់សាំងបើកកៀរ បណ្តាលឲ្យដួលរងរបួស ហើយរថយន្តបង្កបន្តបើកគេចទៅបាត់ស្រមោល ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ ទូច ផល្លា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់បាយ នៅសាលាបឋមសិក្សាជម្ពូវ័ន ស្នាក់នៅក្នុងបរិវេណសាលា មានស្រុកកំណើតនៅភូមិកោះតាមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកស៊ូរ៉ុស ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-3057 ធ្វើដំណើរទៅស្រុក តាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកម៉ាស្តា ពណ៌ស មិនចាំស្លាកលេខ បើកចេញពីការ៉ាស់សាំង បត់ឆ្ពោះទៅត្បូង ជ្រុលកៀរម៉ូតូស្ត្រីរងគ្រោះ ដួលរងរបួស ហើយរថយន្តបង្កបើកគេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះ មិនបានទៅពេទ្យទេ ហើយក៏មិនប្តឹងអ្វើដែរ ក្នុងហេតុផល ប្រញាប់ទៅស្រុកកំណើតខែបុណ្យទានផង សុំសមត្ថកិច្ច ទៅផ្ទះពេទ្យដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.