ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​ចាញ់​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដេស ពោល​គឺ​ក្នុង​ចំណោម​ប្រកួត​៥​លើក កម្ពុជា មិន​ធ្លាប់​ឈ្នះ​ក្រុម​មក​ពី​តំបន់​អាស៊ី​ខាង​ត្បូង​នេះ នោះ​ទេ បាន​ក្នុង​ចំណោម​ជំនួប​ជា​ប្រវត្តិសាស្រ្ត​៥លើក​មក​នេះ។

ការ​ប្រកួត​លើក​ទី​៥ នេះ​​កម្ពុជា បាន​ចាញ់​ក្រុម​បង់ក្លាដេស ១ទល់០ នៅ​រាត្រី​ថ្ងៃ​​ព្រហស្បត្តិ៍ ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ។ កីឡាករ​ម្ចាស់​អាវ​លេខ​១១ Rakib Hossain ក្នុង​នាទី​ទី២៣ ហើយ​លទ្ធផល​នេះ​បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។

ប្រវត្តិ​ជួប​គ្នា​កន្លង​មក​រវាង​កម្ពុជា និង​បង់ក្លាដេស មាន៖
លើកទី១ ថ្ងៃ​ទី១​មេសា ២០០៦ បង់ក្លាដេស ២-១ កម្ពុជា (2006 AFC Challenge Cup)
លើកទី២ ថ្ងៃ​ទី២២ មេសា ២០០៧ បង់ក្លាដេស ១-១ កម្ពុជា (2007 Nehru Cup)
លើកទី៣ ថ្ងៃ​ទី២៦ មេសា ២០០៩ កម្ពុជា ០-១ បង់ក្លាដេស (2010 AFC Challenge Cup)
លើកទី៤ ថ្ងៃ​ទី៨ មីនា ២០០៩ កម្ពុជា ០-១ បង់ក្លាដេស (មិត្តភាព​អន្តរជាតិ)
លើក​ទី៥ ថ្ងៃ​ទី២២ កញ្ញា ២០២២ កម្ពុជា ០-១ បង់ក្លាដេស (មិត្តភាព​អន្តរជាតិ)

Share.