ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​ចាញ់​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដេស ក្នុងលទ្ធផល ១-០ នារាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅពហុ​កីឡដ្ឋាន​ជាតិ​​មរតតេជោ ពោល​គឺ​ក្នុង​ចំណោម​ប្រកួត​៥​លើក កម្ពុជា មិន​ធ្លាប់​ឈ្នះ​ក្រុម​មក​ពី​តំបន់​អាស៊ី​ខាង​ត្បូង​នេះ នោះ​ទេ បាន​ក្នុង​ចំណោម​ជំនួប​ជា​ប្រវត្តិសាស្រ្ត​៥លើក​មក​នេះ។

ខណ:កីឡាករ Nick Taylor ពាក់អាវលេខ២៣ ត្រូវបានលោក Keisuke Honda ប្តូរចូលនៅនាទី ៥៩’ ជំនួសកីឡាករ សុិន កក្កដា​ ហើយនេះជាលើកដំបូងរបស់គេពាក់អាវក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែយ៉ាងណាលទ្ធផល ១-០ នៅបន្តរហូតដល់ចប់ការប្រកួត ទោះបី Nick Taylor មានឱកាសតែត១ក្បាលក៏ដោយ។

ក្រោយចប់ការប្រកួតកីឡាករកូនកាត់ខ្មែរ-អាមេរិក បានថ្លែងដូច្នេះថា៖«ខ្ញុំពិតជាមោទនភាព ដែលបានលេងតំណាងឲ្យប្រទេសរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាខ្ញុំអាចទទួលបានឱកាសលេងនៅទីនេះលើកក្រោយទៀត ពិសេសក្នុងពាន AFF Mitsubishi Electric Cup 2022 ចុងឆ្នាំនេះ»៕

Share.