នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតមិត្តភាពអន្តរជាតិ នៅរាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលក្រុមជម្រើសជាតិកម្ពុជា ទល់នឹង ក្រុមជម្រើសជាតិបង់ក្លាដែស លោក Ryu Hirose គ្រូបង្គោលគោព្រៃកម្ពុជាបានថ្លែងថា៖«លទ្ធផលគឺយើងធ្វើមិនសូវបានល្អ ប៉ុន្តែក៏មិនអាក្រក់ពេកដែល ពោលគឺយើងមានឱកាសច្រើន ប៉ុន្តែមិនអាចរកគ្រាប់បាន»។

គ្រូបង្វឹកវ័យ ៦៦ឆ្នាំបានសង្កត់ធ្ងន់ថា៖«ខ្ញុំជឿថាដើម្បីអាចប្រកួតប្រជែងជាបណ្តាលប្រទេសផ្សេងៗបាន កម្ពស់, មាឌ, ល្បឿន គឺជារឿងចាំបាច់បំផុត ព្រោះវាជាមូលដ្ឋានគ្រិះនៃបាល់ទាត់ ដូច្នេះកីឡាករទាំងអស់ត្រូវមានរឿងទាំងអស់នេះទើបអាចចូលរួមក្រុមជម្រើសជាតិបាន»។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​ចាញ់​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដេស ក្នុងលទ្ធផល ១-០ នៅ​រាត្រី​ថ្ងៃ​​ព្រហស្បត្តិ៍ ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ។ កីឡាករ​ម្ចាស់​អាវ​លេខ​១១ Rakib Hossain ក្នុង​នាទី​ទី២៣ ហើយ​លទ្ធផល​នេះ​បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត៕

Share.