ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋមួយចំនួននាំគ្នាទៅរករថយន្តក្រុងរបស់រដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមបណ្តាខេត្តរៀងខ្លួន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមិនគិតថ្លៃ នាឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ។

រដ្ឋបាលរាជធានីភ្នំពេញបានបាន​ត្រៀម​​រថយន្តក្រុង​ចំនួន ១៧៥គ្រឿង សម្រាប់​បម្រើសេវាដឹក​ជញ្ជូនសាធារណៈ​ដោយមិន​គិតថ្លៃ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌរយៈពេល ៥ថ្ងៃ ដោយ​រថយន្ត ១២០គ្រឿង​សម្រាប់ដឹកពលរដ្ឋ​ពីភ្នំពេញទៅ​ស្រុកកំណើត និងត្រឡប់មកភ្នំពេញ​​វិញ ខណៈជាង​ ៥០គ្រឿង​ទៀត​សម្រាប់​ដឹក​ជញ្ជូនពលរដ្ឋក្នុង​ក្រុងភ្នំពេញ៕

អត្ថបទ៖តាតុង សែនជ័យ

Share.