ភ្នំពេញ៖បុរសម្នាក់ បេីករថយន្តសេរីទំនើបមួយគ្រឿង ក្នុងស្ថានភាពស្រវឹង បានបោះពួយយ៉ាងលឿនរេចង្កូត ទៅ បុកហោះផ្លោង ចូលធនាគារមួយកន្លែង បង្កអោយមានភាពភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ។ ហេតុការណ៍នេះកេីត ឡេីងនៅវេលាម៉ោង ០១:៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សន្តិសុខ ធនាគារបានបញ្ជាក់ថា មុនពេលកេីតហេតុ គេបានឃេីញបុរស ម្នាក់ បេីករថយន្ត មួយគ្រឿងម៉ាក TOYOTA Camary ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BG-9266 បេីកបរទិសដៅពីត្បូងទៅជេីង។ ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានរេចង្កូត បោះពួយយ៉ាងលឿន បុកហោះផ្លោង ចូលកន្លែង ធនាគារ បណ្តាលអោយរថយន្ត កល់ម៉ាស៊ីនទៅមុនលែករួច និង ខូចខាត ទូដកប្រាក់ ATM។ ចំណែកឯងម្ចាស់រថយន្តវិញ នោះបាន បេីកទ្វាចុះពីលេីរថយន្ត រួចគេចខ្លួនបាត់ស្រមោល។

ក្រោយនៅពេលកេីតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានចុះមកវាស់វែង រួចយករថយន្តទៅរក្សាទុក ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាម នីតិវិធីផ្លូវច្បាប់៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.