នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកជំទាវ Sheikh HASINA បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបនៅទីក្រុងញ៉ូវយ៉ក​ថាលោកជំទាវផ្ទាល់បានស្នើឲ្យវិស័យឯកជនបង់ក្លាដេសទៅវិនិយោគនៅប្រទេសកម្ពុជាលើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។ លោកជំទាវបានជម្រាបសម្តេចតេជោថា បង់ក្លាដែសមានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។

នាយករដ្ឋមន្រ្តីបង់ក្លាដែសបានថ្លែងយ៉ាងដូច្នេះ នៅពេលដែលភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការនាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅមានការចរចាក្នុងការទិញប្រមាណជា២០ម៉ឺនតោនពី ប៉ុន្តែអ្វីដែលសម្ដេចចង់បាន គឺធ្វើយ៉ាងណាដើម្បីឲ្យមានស្ថេរភាពក្នុងការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដែសបានអញ្ជើញក្រុមហ៊ុនរបស់បង់ មកកាន់កម្ពុជាដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្គរជារោងម៉ាស៊ីនកិនស្រូវនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។

ឆ្លើយតបទៅកាន់សម្ដេចតេជោ លោកជំទាវ លោកជំទាវ Sheikh HASINA មានប្រសាសន៍ថា «យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឲ្យកាន់តែច្រើន។ ជាការកត់សម្គាល់នោះ លោកជំទាវនាយករដ្ឋមន្រ្តី បានង្ហើបបំណងជំរុញឲ្មានយកិច្ចព្រមព្រៀងទីផ្សារសេរីរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើនឱកាសបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានេះជាការចាំបាច់ដែលយើងអាចចាប់ផ្ដើមការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន ជាមួយនឹងកូរ៉េផងដែរ។ សម្តេចតេជោបន្តថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺយើងអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីររបស់យើង ដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕

Share.