ថ្វី​ត្បិតតែ​រឿង​បាន​បញ្ចប់​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​ទស្សនិកជន​ដែល​ជា​អ្នកគាំទ្រ​ហាក់​រសាប់រសល់​មិន​អស់​ចិត្​ត ចំពោះ​ភាគ​បញ្ចប់​នៃ​សាច់​រឿង​នោះ​ឡើយ​។ ​រឿង​ភាគ​ដ៏​ល្បីល្បាញ​ ​Big Mouth​ បាន​បញ្ចប់​ដោយ​បន្សល់​នូវ​ទឹកភ្នែក​ជោគ​ថ្ពាល់​សម្រាប់​អ្នក​ទស្សនា​ ដោយសារ​តែ​ក្រុម​អ្នក​ផលិត​ចិត្ត​ដាច់​ សម្រេច​ឲ្យ​តួ​ស្រី​លាចាក​លោក​ ​ចោល​តួ​ឯក​ប្រុស​ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​ធំ​សឹង​នឹង​ក្អួត​ឈាម​​ស្លាប់​នោះ​ក្រុម​ផលិត​បាន​ចេញ​មក​ប៉ះប៉ូវ​ជូន​អ្នកគាំទ្រ​វិញ​នូវ​អាល់ប៊ុម​រូបថត​រៀបការ​រវាង​តួឯកប្រុសស្រី ​ទាំង​ពីរ​ដួង​។​ ​

អាន​អត្ថបទពាក់ព័ន្ធ៖ Lee Jong Suk និង​ YoonA គឺជា​ប្ដីប្រពន្ធ​គ្នាក្នុង​រឿងភាគ​ថ្មី​ TVN​ «Big Mouth»

អ្នកគាំទ្រ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​រំភើប​ ​និង​ រីករាយ​ដែល​បាន​ឃើញ​អាយដល​ទាំងពីរ​ដួង​ក្នុង​ឈុត​រៀប​អាពាហ៍​ពិពាហ៍​ ដោយ​ភាគ​ច្រើន​ពួកគេ​សង្ឃឹម​ថា​អ្នក​ទាំងពីរ​មាន​ឱកាស​សម្ដែង​ រឿង​ភាគ​បែប​មនោ​សញ្ចេតនា​លាយ​សំណើច​ជាមួយ​គ្នា​ម្ដង​ទៀត​ ហើយ​មាន​ភាគ​បញ្ចប់​បែប​ Happy Ending បន្ទាប់ ពីរឿង​ភាគ​ Big Mouth នេះ​បញ្ចប់​បែប​ធ្វើ​ស៊ី​ផ្លូវ​អារម្មណ៍​អ្នក​គាំទ្រ​ខ្លាំង​សម្បើម​៕

អត្ថបទពាក់ព័ន្ធ៖ ផ្ដើម​ពី​មនុស្ស​រសាត់​អណ្ដែត​-សម្ដែង​​តែ​​ជា​តួ​រាយរងដល់​យីអ៊ុនឡើង​​ មាន​ឱកាស​​សម្ដែង​ជា​មួយ​សុទ្ធតែ​តារា​ស្រី​ស្អាតៗ​កូរ៉េ​

រូបភាព allkpop

Share.