ថ្ងៃ​នេះ​ Channel YouTube របស់​លោក​ បូទី​ ដែល​មាន​ឈ្មោះថា​ Boty Phen បាន​បង្ហោះ​បទ​ចម្រៀង​ cover មួយ​បទ​ដែល​ច្រៀង​ដោយ​ យឿន​ ពិសី​ កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​យ៉ាង​ខ្លាំង​។

សូមចុចអាន៖ ព្រះ​នាង​ម្ចាស់​តូច នរោត្តម​ ​ជេនណា​ ​គ្រង​ឈុត​បុរាណ​ពីរ​ឈុត​នេះ​ស្អាត​ប្រៀប​បាន​នឹង​ទេពធីតា​សួគ៌

ក្រោយ​វីដេអូ​ Live រៀបរាប់​មួយ​របស់​តារា​ចម្រៀង​អតីត​ម្ចាស់​ពាន​ Cambodia’s Got Talent រៀបរាប់​ពី​បញ្ហា​លំបាក​និង​ការ​ឈឺចាប់​របស់​ខ្លួន​រហូត​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​កាត់​ត​វីដេអូ​របស់​គេ​យក​ទៅ​ចុះផ្សាយ​យ៉ាង​ច្រើន​ បង្ក​ឱ្យ​មាន​ការ​វិភាគ​ វែកញែក​យ៉ាង​ច្រើន​ នៅ​លើ​បណ្ដាញ​សង្គម​ ដែល​មតិ​ភាគ​ច្រើន​បង្ហាញ​ពី​ការ​អាណិត​អាសូរ​និង​យល់​ចិត្ត​យល់​ថ្លើម​តារា​ចម្រៀង​ យឿន​ ពិសី​យ៉ាង​ខ្លាំង​។​

យ៉ាង​ណា​មិញ​ថ្ងៃ​នេះ​ តារា​ចម្រៀង​ និង​ ជា​អ្នក​និពន្ធ​បទ​ភ្លេង​ដ៏​ល្បី​មួយ​រូប​លោក​ បូទី​បាន​បង្ហោះ​វីដេអូ​បទ​ចម្រៀង​មរតក​ដើម​ «វាល​ស្រែ​១០០» ដែល​ជា​សំនៀង​ដើម​របស់​លោក​ ជា​ សាវឿន​ បកស្រាយ​​ឡើង​វិញ​និង​សំរួល​បទ​ភ្លេង​ដោយ​ តារា​ចម្រៀង​ យឿន​ ពិសី​។​

បទ​ «វាល​ស្រែ​១០០​» ដែល​បក​ស្រាយ​ដោយ​ លោក យឿន ពិសី​បាន​ផុស​លើ​ Channel YouTube របស់​លោក​បូទី​មាន​ឈ្មោះ​ថា​ Boty Phen បាន​បង្ហោះ​ចេញ​ក្នុង​ថ្ងៃ​ទី ​៧ ​ខែ​មិថុនា​ ឆ្នាំ​២០២១ គិត​ត្រឹម​វេលា​ម៉ោង​៣​រសៀល​នេះ​មាន​ចំនួន​ Views រហូត​ដល់ ៤០៣,៣៤៤​ ដង​ហើយ​។​

អ្នក​ចូល​មក​បញ្ចេញ​មតិ​យោបល់​ក្នុង​​ Channel YouTube ភាគ​ច្រើន​បង្ហាញ​នូវ​ការ​គាំទ្រ​និង​ពេញ​ចិត្ត​ចំពោះ​ទឹក​សំឡេង​ ​ច្រៀង​រៀបរាប់​ត្អូញត្អែរ​របស់​​លោក​ យឿន ពិសី​ក្នុង​បទ​ចម្រៀង​ «វាល​ស្រែ​១០០​» គ្រប់​ៗ​គ្នា​។

ទស្សនា​វីដេអូ​បក​ស្រាយ​បទ​ចម្រៀង​ «វាល​ស្រែ​១០០» ដោយ​តារា​ចម្រៀង​ យឿន​ ពិសី​ ​ខាងក្រោម​នេះ​៖

Telegram-Troryorng
Share.