គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ប្រកាស​ថា​បឹងកេត និង យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​បាន​ដក​សិទ្ធិ​ចេញ​ពីការប្រកួត League Cup 2021 by Forward ក្រោយ​មុន​ប្រកួត​សប្ដាហ៍​ទី១ រក​ឃើញ​សមាជិក​ក្រុម​គ្រូ​បង្វឹក​មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ-១៩ កាល​ពី​ពេល​ថ្មី។

ដូច្នេះ​ពានរង្វាន់ League Cup 2021 by Forward ក្នុង១ពូលនៅសល់តែ៣ក្រុមតែប៉ុណ្ណោះ​គឺ៖

ពូល A : ភ្នំពេញក្រោន, វិសាខា, អាយ អេស អាយ ដង្កោសែនជ័យ
ពូល B : ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, កងយោធពលខេមរភូមិន្ទ

ប្រភព​បាន​បញ្ជាក់​ថា​ការដកសិទ្ធចេញរបស់ បឹងកេត និង យុវជនសាលាបាល់ទាត់ជាតិបាទី គឺ​មិន​គិតពិន្ទុ​ទៅ​លើការប្រកួតដែលលុបចោលនោះទេ។ ក្រោយ​ដកសិទ្ធចេញពីចូលរួមប្រកួតរបស់ បឹងកេត និងយុវជនសាលាបាល់ទាត់ជាតិបាទី មន្រ្តី កីឡាករទាំងអស់របស់ក្លិបទាំង២ ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយះ​ពេល១៤ថ្ងៃ។

ដូច្នេះ​លទ្ធផល​ប្រកួត​បើក​ឆាក​មាន៖
-ភ្នំពេញក្រោន ៥-០ អាយ អេស អាយ ដង្កោសែនជ័យ
-ខេត្ត​ព្រៃវែង ០-១ កងយោធពលខេមរភូមិន្ទ

Telegram-Troryorng
Share.