អ្នកម្ដាយរបស់តារាសម្ដែងកូរ៉េ និងជាអតីតបេក្ខជនចូលរួមប្រកួត Produce 101 រដូវកាលទីពីរ បានចេញមកប្រកាសពីដំណឹងមរណ.ភាពកូនប្រុសកាលពីពេលថ្មីៗនេះ។

យោងតាមសេចក្ដីរាយការណ៍ព័ត៌មានកូរ៉េបានឲ្យដឹងថា អ្នកម្ដាយរបស់សព បានចេញមកទម្លា,យឲ្យដឹងថាកូនប្រុសបណ្ដូលចិត្តបានផ្ដា.ច់ជីវិ.តខ្លួនឯង ក្រោយថ្ងៃកំណើតគម្រប់៣០ឆ្នាំរបស់គេត្រឹមតែ៤ថ្ងៃប៉ុណ្ណោះពោលគឺនៅថ្ងៃទី១១ ខែកញ្ញា កន្លងទៅ។

តារារូបនេះ ធ្លាប់ឆ្លងកាត់ការប្រកួត Produce 101 Season 2 កាលពីឆ្នាំ២០១៧ តែត្រូវជម្រុះចេញត្រឹមលំដាប់ ៦៤ ដោយពិន្ទុ៨៦,៨៦៤។ Jung Jong Ji បានបន្សល់ទុកស្នាដៃសម្ដែងច្រើនគួរសមដូចជា Prison និង The Essence of Love។

ដោយឡែកនៅក្នុងឆ្នាំ២០១៧ រូបគេធ្លាប់ជួបរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ ថាបានបង្ខិតបង្ខំផ្លូវភេទលើស្ត្រីម្នាក់។ទោះជាករណីនេះអាចដោះស្រាយបាន តែចុងក្រោយគេត្រូវផលិតកម្មផ្ដាច់កុងត្រា និងសាធារណមតិវាយប្រហារយ៉ាងដំណំ។ក្រោយមកលោកបានចេញមកទម្លា,យថាករណីដែលកើតឡើងគឺខាងផលិតកម្មបានបង្កើតសាច់រឿងចោទប្រកាន់លោក ដើម្បីធ្វើទីផ្សារ ដូច្នេះទើបលោកសម្រេចចិត្តដើរចេញពីផលិតកម្មនោះ ហើយរងព្យុះភ្លៀងឥតឈប់ឈរដោយសាររងការវាយប្រហារពីមជ្ឈដ្ឋានទូទៅដែលមិនបានដឹងការពិតថាអ្វីគឺអ្វី៕

ប្រភព បរទេស

Share.