ថ្មីៗនេះ នៅលើបណ្ដាញសង្គមកំពុងតែក្ដៅគគុកដោយសារមានទំនាស់សម្ដីរវាងក្រុមអ្នកគាំទ្រចិន និង កូរ៉េ ទៅលើបញ្ហាវីដេអូបទចម្រៀងថ្មី Shutdown របស់ BLACKPINK ថាបានចម្លងតាមក្រុមចម្រៀង Hong Kong។

នៅក្នុង Post មួយរបស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមកូរ៉េបានលើកឡើងថាបទចម្រៀងថ្មីរបស់ក្រុម BLACKPINK បានចម្លងតាមបទចម្រៀង «On/Off»

របស់ក្រុមចម្រៀង Collar ដោយពួកគេបានបង្ហោះជា Caption ចោទប្រកាន់យ៉ាងចំហរលើប្រព័ន្ធអ៊ិនធឺណិត។

ក្នុងការបង្ហោះនោះគេបានលើក៥ចំណុចដើម្បីជាអំណះអំណាងពីការលួចចម្លងនោះ: 

១.ពាក់មួកធ្វើពីរោមសត្វដូចគ្នា

២.ឈុតជិះឡាន

៣.ឈុតគ្រែក្នុងអាងបាញ់ញ័រ

៤.ឈុតជិះជណ្ដើរយន្ត

៥.ឈុតដើរថយក្រោយឃើញតែខ្នង 

ថ្វីត្បិតមានការលើកឡើងដូច្នះប៉ុន្តែអ្នកហុងកុង ពិសេសក្រុមអ្នកគាំទ្រ BLACKPINK ដែលមានឈ្មោះ BLINKs បាននិយាយថាការលើកឡើងត្រឹមប៉ុននេះមិនគ្រប់គ្រាន់នោះទេ ហើយពួកគេបានសុំឲ្យអ្នកដែលលើកឡើងនោះឈប់និយាយបែបនេះថែមទៀតព្រោះវាពិតជាគួរឲ្យអាម៉ាស់ណាស់ ប៉ុន្តែអ្នកគាំទ្របានតបវិញថា យ៉ាងហោចក្រុម BLACKPINK គួរឲ្យ Credit ដល់ក្រុមហុងកុង។

ដោយឡែកអ្នកគាំទ្រកូរ៉េបានលើកឡើងថាបើគ្រាន់តែឈុតឡាន ឈុតក្នុងជណ្ដើរយន្ត គឺជាការធម្មតានោះទេ ព្រោះឈុតបែបនេះរមែងប្រើជា Props ក្នុងបទចម្រៀងទូទៅ។ ពួកគេថែមទាំងនិយាយទៀតបទថ្មីនេះគឺស្រដៀងទៅនឹងបទចាស់របស់ BLACKPINK ដូច្នេះបើចង់ឲ្យមានការពន្យល់ មានតែក្រុម Collar នោះទេ ដែលគួរតែពន្យល់ពីបញ្ហានេះ មិនមែនក្រុម BLACKPINK នោះទេ៕

Share.