ក្រុមជម្រើសជាតិតាជីគីស្ថាន បានក្លាយជាម្ចាស់ជើងឯក King Cup 2022 ហើយនេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៣-០ ក្រោយលេងស្មើ ០-០ នៅម៉ោងធម្មតា នៅកីឡដ្ឋាន 700th Anniversary ខេត្តឈៀងម៉ៃ ប្រទេសថៃ។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ទ្រីនីដាត​ និង​តូបាហ្គោ ១-២ តាជីគីស្ថាន
– ថៃ ១-១ ម៉ាឡេស៊ី (ម៉ាឡេស៊ីឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)

វគ្គដណ្តើមយកលេខ៣៖
– ថៃ ២-១ ទ្រីនីដាត​ និង​តូបាហ្គោ

វគ្គផ្តាច់ព្រ័ត្រ៖
តាជីគីស្ថាន ០-០ ម៉ាឡេស៊ី (តាជីគីស្ថានឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៣-០)។

គួរដឹងថាពានរង្វាន់ King Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៨ បច្ចុប្បន្នមានអាយុកាល ៥៤ឆ្នាំ ខណ:ក្រុមជម្រើសជាតិថៃឈ្នះពាននេះច្រើនជាងគេសរុប១៥សម័យកាល ចំណែកជើងឯកឆ្នាំចាស់ ២០១៩ គឺក្រុមជម្រើសជាតិគូរ៉ាកាវ៕

Share.