Tuesday, November 29 Login

មុន​លោត​ទឹក​សម្លា,ប់​ខ្លួន​ពី​លើ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ពី​​ប្រទេស​ឡាវ​ទៅ​ថៃ​ ​គេច​បំណុល​ច្រើន​សន្ធឹក​ ដែល​ខ្លួន​ជា​អ្នក​បង្ក​ឡើង​ តារា​ចម្រៀង​ឡាវ​ នាង អ៊ិនតេង​ កែវបួឡា​ ម្ចាស់​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​បទ​ បាន​ផុស​តម្រុយ​ប្រាប់​ពាក្យ​លា​គ្នា​ ​តែ​មិន​មាន​អ្នក​ណា​ចាប់​អារម្មណ៍​។​

ករណី​តារា​ចម្រៀង​ឡាវ​ ​លោត​ទឹក​ពី​លើ​ស្ពាន​ ​នៅ​ស្រុក​ប៉ាកសេ ​ខេត្ត​ចម្ប៉ាសាក់ ​ប្រទេស​ឡាវ​ ធ្វើ​ឲ្យ​សមត្ថកិច្ច​សង្គ្រោះ​ចាំ​បាច់​ប្រើ​ទូក​ចំនួន​ ​2​គ្រឿង​ ​តាម​រក​សព​របស់​តារាចម្រៀង​រូប​នេះ​។​

2 ​ថ្ងៃ​ក្រោយ​កើត​ហេតុការណ៍​អកុសល​ ​ពោល​គឺ​នៅ​ថ្ងៃ​ទី​21​ ​ខែ​កញ្ញា​ ​ទើប​សមត្ថកិច្ច​រក​ឃើញ​សព​ អណ្ដែត​មក​ឡើង​នៅ​នឹង​ម្ដុំ ​ស្រុក​ម៉ុមឡាក់ប៉ាម៉ូក​ ខេត្ត​ចម្ប៉ាសាក់​ដដែល​។​

មុន​គិត​ខ្លី​ផ្ដាច់​ដង្ហើម​ខ្លួន​ឯង​ នាង អ៊ិនតេង ​បាន​បង្ហោះសារ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ​ថា​ « សុំទោស​ពុក​ម៉ែ​ ​ចំពោះ​ទង្វើ​ខុស​ឆ្គង​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ ខ្ញុំ​មិន​មាន​បញ្ញា​សង​បំណុល​ដែល​ខ្ញុំ​បាន​បង្កើត​ឡើង​ឡើយ​ សុំទោស​អ្នក​គ្រប់គ្នា​ដែល​ខ្ញុំ​នាំ​រឿង​ក្ដៅ​ក្រហាយ​ទៅ​ឱ្យ​ សូម​គ្រប់គ្នា​លើក​លែង​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​កំហុស​ដែល​ខ្ញុំ​បាន​ធ្វើ​»៕

សូមអានអត្ថបទ៖ ដំណឹងសោកសៅ! តារាសម្ដែងកូរ៉េ Jung Joong Ji គិតខ្លី បញ្ច.ប់ជីវិតខ្លួនឯង ព្រោះសម្ពាធសង្គម!

Share.

Leave A Reply