ឃ្លីប​វីដេអូ​មួយ​ដែល​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​១,៥​លាន​ដង​ ក្រោយ​បុរស​ជា​អ្នក​ Delivery មួយ​រូប​បាន​បង្ហោះ​វីដេអូ​ដែល​ខ្លួន​អង្គុយ​​ធ្វើ​មិត្ត​ស្ដាប់​អតិថិជន​ច្រៀង​ ហើយ​ទទួល​បាន​កម្រៃ​បន្ថែម​មួយ​បទ​ចំនួន ​២០​បាត (ប្រមាណ​២ពាន់រៀល)​ ដោយ​ខណៈ​នោះ​ក្នុង​ដៃ​របស់​លោក​មាន​ប្រាក់​៦០​បាត​នៅ​ក្នុង​ដៃ​រួច​ស្រេច​ហើយ​។

វីដេអូ​ដែល​ត្រូវ​អ្នក​ទស្សនា​បង្អាប់​លលេង​ថា​ក្មេង​អង្គុយ​កំដរថៅកែ​ឬ​ អ្នក​ចាំ​​ផ្ដល់​ភាពកម្សាន្ត​ដល់​ភ្ញៀវ​ត្រូវ​បាន​សាមី​ខ្លួន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឈ្មោះ​ «Tan Sparta» ភ្ជាប់​ជា​មួយ​នឹង​ខ្លឹមសារ​ថា​៖ «​ដឹក​អាហារ​មក​ឱ្យ​ភ្ញៀវ​ គាត់​ប្រាប់​ឱ្យ​អង្គុយ​ស្ដាប់​បន្តិច​ ឱ្យ​មួយ​បទ​២០​បាត នេះ​អង្គុយ​ស្ដាប់​បាន​៣​បទ​រួច​ហើយ​»

តារា​ចម្រៀង​ឯក​ប្រចាំ​ភូមិ​ដែល​ជួល​ឱ្យ​គេអង្គុយ​ស្ដាប់​នេះ​គឺជា​ស្ដ្រី​ចំណាស់អង្គុយកាន់​ក្បាល​មេក្រូ​ច្រៀង​យ៉ាង​មាន​ក្ដី​សុខ​ ដោយ​មាន​អ្នក​ Delivery អង្គុយក្បែរ​ៗក្នុង​ដៃ​មាន​លុយ​៦០​បាត​ បាន​ន័យ​ថា​បុរស​ម្នាក់​នោះ​អង្គុយស្ដាប់​បាន​៣​បទ​ហើយ​ ថែម​ទាំង​ចប់​មួយ​បទ​ៗ​មាន​ការ​ទះ​ដៃ​លើក​ទឹក​ចិត្ត​​ផង​ដែរ​។

Share.