Tuesday, November 29 Login

ភ្នំពេញ ៖ មនុស្សម្នាក់បានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តព្រុសបើកលឿនជ្រុលបុករះរថយន្តស្តារិច និងរថយន្តនីសាន់ កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងព្រៃស ចំណុចភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីរថយន្តព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-5099 អ្នកបើកបរមានឈ្មោះ ជុំ ឧត្តរា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ៥ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ភាគីខាងរថយន្ត ស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-5476 អ្នកបើកបរមានឈ្មោះជឹម វណ្ណា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរសំអាងការ មានទីលំនៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ រួមដំណើរដោយឈ្មោះ សុខ សុផារ៉ាត ភេទប្រុស អាយុ ២៧ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកភាគីរថយន្តនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2B-2694 អ្នកបើកបរមានឈ្មោះ សាយ ហែមម៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរនិសិត្ស មានទីលំនៅភូមិប្រឡាយធំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ រថយន្តព្រុសបើកពីលិចទៅកើត ល្បឿនលឿន ដល់ចំណុចកើតហេតុ ៈឭជ្រុលបុករថយនហតនីសាន់ កំពុងឈប់ស្ងៀម ហើយបន្តទៅបុករថយន្តស្តារិច ឈប់ស្ងៀម ក្នុងទិសដៅស្របគ្នាទាំងអស់ បណ្តាលឲ្យអ្នកបើកបររថយន្តស្តារិច ស្លាប់ម្នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះទីពិនិត្យវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ រួមទាំងអ្នកបើកបររថយន្តព្រុសផង ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អ្នករងរបួស
Share.

Leave A Reply