យោងតាមការបញ្ជាក់របស់លោក សាប៊ូន វិនតា នាយកអភិវឌ្ឍយុវជនអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំរបស់់ក្លិបបាល់ទាត់បឹងកេត បានឲ្យដឹងថាមានយុវជនចំនួន១៣៣៥នាក់ បានចុះឈ្មោះដើម្បីធ្វើតេស្តសមត្ថភាពក្លាយជាយុវជនថ្នាលអាយុក្រោម១៥ឆ្នាំរបស់ក្លិបបាល់ទាត់បឹងកេត គិតត្រឹមរយ:ពេល១៧ម៉ោងប៉ុណ្ណោះនៃការប្រកាស។

លោក សាប៊ូន វិនតា បានថ្លែងលើគណនីផេកហ្វេសបុកដូច្នេះថា៖«គិតត្រឹមរយ:ពេល១៧ម៉ោងនៃការប្រកាសចុះឈ្មោះធ្វើតេស្តកីឡាករយុវជនអាយុក្រោម១៥ឆ្នាំរបស់ក្លិបបឹងកេតមានកីឡាករចុះឈ្មោះធ្វើតេស្តចំនួន ១៣៣៥នាក់ហើយ។ យុវជនជាច្រើនកំពុងស្វែងរកក្តីសុបិនរបស់ខ្លួនជាកីឡាករអាជីពនាពេលអនាគតជាមួយក្លិបបឹងកេត។»

ចំពោះឱកាសសម្រាប់ប្អូនៗដែលចង់ក្លាយជាកីឡាករបាល់ទាត់អាជីពបានមកដល់ហើយ ក្លិបបាល់ទាត់បឹងកេត នឹងធ្វើការជ្រើសរើសយុវជនថ្នាលអាយុក្រោម១៥ឆ្នាំ ត្រៀសម្រាប់ចូលរួមប្រកួតពានរង្វាន់នានានៅឆ្នាំ២០២៣ខាងមុខ។

ដូច្នេះប្អូនៗដែលមានទេពកោសល្យនិងមានកម្រិតអាយុដូចបានបញ្ជាក់ សូមធ្វើការចុះឈ្មោះតាមរយ: Link ដែលបានភ្ជាប់ចាប់ពីពេលនេះតទៅ។ « https://forms.gle/FpZgo94rquJYo7bp9 »
– កាលបរិច្ឆេទធ្វើតេស្ត៖ ថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២
– ទីតាំងធ្វើតេស្តនៅកីឡដ្ឋាន Cambodia Airways ទឹកដីរបស់ក្លិបបាល់ទាត់បឹងកេត
– សូមភ្ជាប់មកជាមួយនូវសំបុត្រកំណើតច្បាប់ដើមដើម្បីបង្ហាញនៅថ្ងៃធ្វើតេស្ត៕

Share.