ផ្លូវល្បឿនលឿននៅមិនទាន់បើកជាផ្លូវការ ប៉ុន្ដែអ្នកបើកបរបានចាប់ផ្ដើមសាកល្បងប្រើប្រាស់​ច្រើន ម៉្លោះហើយ​ ក្រសួងសាធារណការនិងដឹកជញ្ជូន បាន​ប្រាប់ឲ្យមានការអត់ធ្មត់ និងការបើកបរ​ឲ្យមានការយោគយល់អធ្យាស្រ័យ។

សូមចុចអាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឯកឧត្តម ស៊ុន ចាន់ថុល ថាចិនដាក់លុយដុំ យកលុយរាយ


តាមរយៈផេកផ្លូវការរបស់ក្រសួងសាធារណការ បានសរសេរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រេីប្រាស់ ជាសាធារណៈនៅឡេីយទេ។ សូមបងប្អូនអត់ធ្មត់​ រង់ចាំដល់ថ្ងៃទី០១ តុលា​ ២០២២​ ទេីបអាចប្រេីប្រាស់បាន។ សូមបងប្អូនមានការយោគយល់អធ្យាស្រ័យ​ សូមបេីកបរដោយសុវត្ថិភាព​។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានប្រវែង១៨៧.០៥គីឡូម៉ែត្រ និងវិនិយោគទឹកប្រាក់ចំនួន២០១៩លានដុល្លារ និង​សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD.។ ការចំណាយសម្រាប់ធ្វើដំណើរ ជាមធ្យមគឺប្រមាណ៨សេនក្នុង១គីឡូម៉ែត្រ ឬប្រមាណ១៥ដុល្លារអាមេរិកសម្រាប់ការធ្វើដំណើរពីភ្នំពេញ​ដល់ព្រះសីហនុ។

Share.