«បើ​ខ្ញុំ​ទៅ​បួស​…ខ្ញុំ​នឹង​ទៅ​បួស​​នៅ​ក្នុង​បូព៌​ បងប្អូន​តែង​ស្គាល់​ហែហូរ​ ទឹក​ដី​អង្គរ​ដ៏​ល្អ​អស្ចារ្យ​» ឃ្លា​ចម្រៀង​ខ្លី​ដក​ស្រង់​ចេញ​ពី​បទ​ចម្រៀង​និពន្ធ​ថ្មី​​ បទ​ «ព្រះ​មហាវិមល​ធម្ម​ ពិន​ សែម​» កំពុ​ង​តែ​ទទួល​បាន​ការ​សាទរ​និង​កោត​​សរសើរ​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ ព្រោះ​ជា​បទ​ចម្រៀង​ដំបូង​ដែល​មាន​អត្ថន័យ​និង​ឃ្លោង​ឃ្លា​សរសើរ​ដល់​ព្រះសង្ឃ​។

សូម​អាន​អត្ថបទ​៖ ពូកែអត់គេ​ហៅ​ឡើង​ឆាក​ បូទី​ ចាប់​ យឿន ពិសី​ មក Cover មួយបទ ហ្វេនសរសើរ​ព្រាត!

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ បុរស​សង្ហា​មុខ​ខ្មែរ​អង្គរ​ បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​នៅ​​លើ​ផេក​របស់​ខ្លួន​ ដែល​ស្នាដៃ​ចម្រៀង​ថ្មី​នេះ​ គឺជាបទ​ដែល​និពន្ធ​ទំនុក​ច្រៀង​ និពន្ធ​បទ​ភ្លេង​ និង​ច្រៀង​ដោយ​ បូទី​ផ្ទាល់​តែម្ដង​។

បូទី​ បាន​រៀបរាប់​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ជាមួយ​នឹង​ការ​បង្ហោះ​បទ​ចម្រៀង​នេះ​ថា​៖ «ខ្ញុំសប្បាយ​ចិត្ត​ណាស់​ ដែល​ឃើញ​បងប្អូន​ ស្រលាញ់​និង​គាំទ្រ​បទ​បែប​នេះ​ ព្រោះ​តែ​ចង់​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​យើង​ គោរព​ព្រះ​ពុទ្ធ​សាសនា​ឱ្យ​បាន​ល្អ​ ព្រោះ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ​ថា​ យុវវ័យ​សម័យ​ថ្មី​នេះ​ មួយ​ចំនួន​ធំ​ ប្រព្រឹត្ត​អំពើ​បាប​ ប្រាសចាក​ពី​ពុទ្ធ​សាសនា​ខ្លាំង​ណាស់​ ខ្ញុំ​បាទ​ បូទី​ សូម​ជូនពរ​ដល់​បងប្អូន​ទាំង​អស់​គ្នា​ពី​ចម្ងាយ​ មិន​ថា​បង​ប្អូន​ខ្មែរ​ រស់​នៅ​ក្នុង​ប្រទេស​ ឬក្រៅ​ប្រទេស​ និង​ជុំ​វិញ​ពិភពលោក​នេះ​ សូម​ឱ្យ​បងប្អូន​យើង​ទាំង​អស់​គ្នា​ជួប​តែ​សំណាង​ល្អ សុខភាព​ល្អ​គ្រប់​ៗ​គ្នា​ សាធុ​ សាធុ​»

ក្រោយ​ពី​ចម្រៀង​ដែល​លើក​សរសើរ​ពី​មហាវីរភាព​របស់​ព្រះ​មហាវិមល​ ពិន សែម ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​ជា​សាធារណៈ​ សង្កេត​ឃើញ​ថា​មហាជន​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ រហូត​មាន​ការ​ចែក​រំលែក​ (Share) 1K ចំនួន​​ចូលចិត្ត​ (Like) 5.8K។ បើ​ក្រឡេក​មើល​​សាធារណមតិ​ឯណោះ​វិញ​ឃើញ​ថា​មាន​តែ​ពាក្យ​សរសើរ​ចំពោះ​ បូទី ដែល​អាច​និពន្ធ​ទំនុក​ច្រៀង​​យ៉ាង​ពីរោះ​ ប្រកប​ដោយ​អត្ថន័យ​ល្អ​ថែម​ទៀត​។ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មតិ​កែ​លម្អរ​ខ្លះ​ៗ​ចំពោះ​ការ​ប្រើ​ប្រាស់​សង្ឃ​ស័ព្ទ​​ ដែល​មាន​កំហុស​ឆ្គង​តិច​តួច​ ដូច​ជា​ពាក្យ​ «ទ្រង់​» មិន​ប្រើ​សម្រាប់​សង្ឃ​​ទេ​ គេ​ត្រូវ​ប្រើ​ពាក្យ​ថា​ «លោក​» ទើប​ត្រឹម​ត្រូវ​ ជា​ដើម​។ល។​ ក្នុង​នោះ​ក៏​មាន​អ្នក​ចង់​ឱ្យ​ បូទី កែ​ប្រែ​ចំណុច​ខុស​ឆ្គង​ត្រង់​ពាក្យ​ពេចន៍​ខាង​លើ​នេះ​វិញ​ ដើម្បី​ឱ្យ​បទ​នេះ​កាន់​តែ​ល្អ​គ្មាន​ចំណុច​ខ្វះ​ចន្លោះ​ថែម​ទៀត​។

សូម​ស្ដាប់​បទ​ចម្រៀង​ «​ព្រះ​មហាវិមល​ធម្ម​ ពិន សែម​» ​ខាង​ក្រោម​នេះ​៖


Share.