រដ្ឋបាលខេត្តបន្ទាយមានជ័យបានជូនដំណឹងនៅរសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១នេះ មានអ្នកជំងឺកូវីដ១៩ចំនួន១៤០នាក់ទៀត បានសះជាឡើងវិញនៅក្នុងខេត្តបន្ទាយមានជ័យខណៈមានអ្នកឆ្លងថ្មីចំនួន៣១នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នេះ ភាគច្រើនមាននៅក្នុងក្រុងប៉ោយប៉ែត។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានអំពាវនាវឲ្យពលរដ្ឋដែលមានការការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ទាំង៣១នាក់នេះ សូមតាមដាន សុខភាពនិងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនៅក្នុងផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃដោយត្រូវពាក់ព័ន្ធឬប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

Share.