
នៅរសៀលថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ នេះ សារព័ត៌មានត្រយង (www.troryorng.com.kh) បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះ Special Volleyball Challenge 2021 ដើម្បីទទួលបានសិទ្ធិផ្តាច់មុខក្នុងការផ្សាយផ្ទាល់ការប្រកួតបាល់ទះ Special Volleyball Challenge 2021 ក្នុងពេលខាងមុខ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះ Special Volleyball Challenge 2021 និងសារព័ត៌មានត្រយង នេះចុះហត្ថលេខាដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតកីឡាបាល់ទះ និងលោក ទូច វណ្ណៈ អគ្គនាយកសារព័ត៌មានត្រយង។
សារព័ត៌មានត្រយង នឹងជម្រាបជូនប្រិយមិត្តបន្ថែមពីព្រឹត្តិការណ៍បាល់ទះ Special Volleyball Challenge 2021។
កន្លងមកសារព័ត៌មានត្រយង ធ្វើការផ្សាយផ្ទាល់ពីការប្រកួតកីឡាសំខាន់ៗក្នុងស្រុកដូចជា៖
– ពានរង្វាន់បាល់ទះមិត្តភាព ៧មករា ឆ្នាំ២០២១
– ការប្រកួតប៉េតង់ពានរង្វាន់ «គរុគុណ» ឆ្នាំ២០២១
– ពានរង្វាន់បាល់ទាត់ Forward Pre-Season Cup 2021 នៅកីឡដ្ឋានព្រីនស៍
– ពានរង្វាន់បាល់ទាត់ PreyVeng Pre Season Cup 2021 នៅកីឡដ្ឋានខេត្តព្រៃវែង
– ពានរង្វាន់បាល់ទាត់ League Cup 2021 by Forward





