ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2022 AFC Futsal Asian Cup ដែល​រៀបចំ​នៅ​ប្រទេស​គុយវែត បាន​ចាប់​ផ្តើម​ដំណើរការ​ហើយ ខណៈ​ក្រុម​ថៃ គុយវ៉ែត អ៊ូបេគីស្ថាន និង​តាជីគីស្ថាន សុទ្ធ​តែ​ឈ្នះ​ថ្ងៃ​ដំបូង។

ពានរង្វាន់ 2022 AFC Futsal Asian Cup រៀបចំ​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២២ ដោយ​សល់​ក្រុម​ខ្លាំង​១៦​មក​ពី​ជុំ​វិញ​ទ្វីប​អាស៊ី ចូលរួម​ប្រកួត​ប្រជែង ចែក​ចេញ​ជា​៤ពូល​ក្នុង​​ការ​ប្រកួត​ប្រជែង​នៅ​កីឡដ្ឋាន Saad Al Abdullah Hall ក្នុង​ទីក្រុង Kuwait City ​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​និង​បន្ត​ជម្រុះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពូល A មាន៖​ គុយវ៉ែត, ថៃ,​អ៊ីរ៉ាក់,​អូម៉ង់
ពូល B មាន៖ ​អ៊ូបេគីស្ថាន,​តាជីគីស្ថាន,​បារ៉ែន,​ទួរមេនីស្ថាន
ពូល C មាន៖​ អ៊ីរ៉ង់,​លីបង់,​តៃវ៉ាន់,​ឥណ្ឌូណេស៊ី
ពូល D មាន៖ ជប៉ុន,​វៀតណាម,​កូរ៉េខាងត្បូង និង​អារ៉ាប៊ីសាអ៊ូឌីត

សម្រាប់​លទ្ធផល​ថ្ងៃ​បើក​ឆាក​មាន៖
*ពូល A៖
-អ៊ីរ៉ាក់ ២-៣ ថៃ
-គុយវ៉ែត ៧-២ អូម៉ង់​
*ពូល B៖
-អ៊ូបេគីស្ថាន ៨-០ ទួរមេនីស្ថាន
-បារ៉ែន ៣-៤ តាជីគីស្ថាន
កម្មវិធី​ប្រកួត​បន្ត​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ២០២២៖
*ពូល C
-អ៊ីរ៉ង់ ប៉ះ ឥណ្ឌូណេស៊ី
-លីបង់ ប៉ះ តៃវ៉ាន់
*ពូល D
-ជប៉ុន ប៉ះ អារ៉ាប៊ីសាអ៊ូឌីត
-វៀតណាម ប៉ះ កូរ៉េខាងត្បូង

ពានរង្វាន់ AFC Futsal Cup នេះ​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៩ មក​​ដោយ​ដំបូង​រៀបចំ​រាល់​១ឆ្នាំ​ម្តង តែ​ក្រោយ​មក​​ប្តូរ​ជា​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ ខណៈ​ក្រុម​​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ រហូត​ដល់​១២​លើក ហើយ​ជប៉ុន​ឈ្នះ​បាន​៣លើក៕

Share.