ក្រុម​អ៊ីរ៉ាក់ បាន​យក​ឈ្នះ​ក្រុម​​កម្ពុជា ៤ទល់១ នៅ​យប់​ថ្ងៃ​ចន្ទ ទី៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន Sheikh Ali Bin Mohammed Al Khalifa Stadium ក្នុង​ប្រទេស​បារ៉ែន ក្នុង​វគ្គ​ជម្រុះ​ពូល C នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី។

គ្រាប់​បាល់​ជ័យជម្នះ​របស់​អ៊ីរ៉ាក់ រក​បាន​ដោយ​កីឡាករ MOHANAD ALI នៅ​នាទី​ទី១ ហើយ​កីឡាករ Bashar RESEN នៅ​នាទី​២៣ និង​កីឡាករ ALI ADNAN ទាត់​ចូលទី​នៅ​នាទី​២៧ ដោយ​គ្រាប់​បាល់​​ពិន័យ​១១ម៉ែត្រ​បាន​សម្រេច។ ចំណែក​គ្រាប់​បាល់​វាយ​បក​របស់​កម្ពុជា រក​បាន​ដោយ​ប្រធាន​ក្រុម សឿយ វិសាល នៅ​នាទី​៥៤។

ប្រកួត​បន្ទាប់​របស់​ក្រុម​កម្ពុជា ត្រូវ​ជួប​ក្រុម​អ៊ីរ៉ង់ នៅ​វេលា​ម៉ោង​៩:៣០នាទី​យប់​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០២១ ខាង​មុខ​នៅ​ប្រទេស​បារ៉ែន ជា​ទឹក​ដី​កណ្តាល៕

Telegram-Troryorng
Share.