ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកប្រចាំទ្វីបអាស៊ី 2022 AFC Futsal Asian Cup ដែលរៀបចំចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅប្រទេសគុយវែត បានចាប់ផ្តើមដំណើរសប្តាហ៍ដំបូង ខណៈក្រុម អ៊ីរ៉ង់ ជប៉ុន និង វៀតណាម សុទ្ធតែឈ្នះថ្ងៃដំបូង។
ក្រុមខ្លាំង១៦មកពីជុំវិញទ្វីបអាស៊ី ចូលរួមប្រកួតប្រជែង ចែកចេញជា៤ពូលក្នុងការប្រកួតប្រជែងនៅកីឡដ្ឋាន Saad Al Abdullah Hall ក្នុងទីក្រុង Kuwait City ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅវគ្គ៨ក្រុមចុងក្រោយនិងបន្តជម្រុះដល់វគ្គផ្ដាច់ព្រ័ត្រ។
ពូល A មាន៖ គុយវ៉ែត, ថៃ,អ៊ីរ៉ាក់,អូម៉ង់
ពូល B មាន៖ អ៊ូបេគីស្ថាន,តាជីគីស្ថាន,បារ៉ែន,ទួរមេនីស្ថាន
ពូល C មាន៖ អ៊ីរ៉ង់,លីបង់,តៃវ៉ាន់,ឥណ្ឌូណេស៊ី
ពូល D មាន៖ ជប៉ុន,វៀតណាម,កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីត
សម្រាប់លទ្ធផលថ្ងៃបើកឆាកមាន៖
*ពូល A៖
-អ៊ីរ៉ាក់ ២-៣ ថៃ
-គុយវ៉ែត ៧-២ អូម៉ង់
*ពូល B៖
-អ៊ូបេគីស្ថាន ៨-០ ទួរមេនីស្ថាន
-បារ៉ែន ៣-៤ តាជីគីស្ថាន
កម្មវិធីប្រកួតបន្តនៅថ្ងៃទី២៨ កញ្ញា ២០២២៖
*ពូល C
-អ៊ីរ៉ង់ ៥-១ ឥណ្ឌូណេស៊ី
-លីបង់ ១-១ តៃវ៉ាន់
*ពូល D
-ជប៉ុន ៥-០ អារ៉ាប៊ីសាអ៊ូឌីត
-វៀតណាម ៥-១ កូរ៉េខាងត្បូង
ពានរង្វាន់ AFC Futsal Cup នេះរៀបចំឡើងតាំងពីឆ្នាំ១៩៩៩ មកដោយដំបូងរៀបចំរាល់១ឆ្នាំម្តង តែក្រោយមកប្តូរជារៀបចំរាល់២ឆ្នាំម្តងវិញ ខណៈក្រុមអ៊ីរ៉ង់ ឈ្នះជើងឯកច្រើនជាងគេ រហូតដល់១២លើក ហើយជប៉ុនឈ្នះបាន៣លើក៕