សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតកីឡាបាល់ទះក្នុងសាល ដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមចូលរួមទាំង១២៖
១. សមាគមបាល់ទះវិសាខា
២. សមាគមបាល់ទះក្រសួងមហាផ្ទៃ
៣. ក្លិបបាល់ទះកងពលធំអន្តាគមន៍លេខ៣
៤. ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តសៀមរាប
៦. ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៧. ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៨. ក្លិបបាល់ទះកូននាគឧត្តរខេត្តឧត្តរមានជ័យ
៩. ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ
១០. ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ
១១. ក្លិបបាល់ទះខេត្តកំពង់ស្ពឺ
១២. ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ការដាក់ពាក្យចូលរួមប្រកួត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ទីស្នាក់ការសហព័ន្ធកីឡាបាលទះកម្ពុជា (ពហុកីឡដ្ឋានជាតិអូឡាំពិក)។ ខណ:ក្រុមចូលរួមទាំងអស់ត្រូវតែចូលរួមក្នុងសន្និសីទសារព័ត៌មាន ការប្រជុំបច្ចេកទេស និងការចាប់ឆ្នោតនា ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩ និង៣០នាទីព្រឹក នៅសាលប្រជុំពហុកីឡដ្ឋានព្រីនស៍៕

Share.