Covid-19 រាតត្បាត​លើក​ទីមួយ​និង​លើក​ទីពីរ​នៅ​មាន​កម្លាំង​និង​សមត្ថភាព​អាច​ទប់ទល់​ឱ្យ​អាច​ឆ្លង កាត់​ដំណាក់​កាលលំបាកៗ​បាន​តែ​ចុង​ក្រោយ​ចូល​ដល់​រលក​ទីបី​ធ្វើ​ឱ្យ​អ្នក​សិល្បៈថៃ​មួយ​ចំនួន​ធំ​ ទ្រាំទ្រ​លែង​ជាប់​ព្រោះ​ក្រៅ​ពី​មិន​បាន​ថត​រឿង​ភាគ​មិនមាន​ចំណូល​ពី​កម្មវិធី​ផ្សេងៗ​ហើយ​នៅ​ប៉ះពាល់​ ដល់​ធុរកិច្ច​ដែល​កំពុង​ដំណើរ​ការ​ទៀត​។

សូមចុចអាន៖ Covid-19 ធ្វើ​ឱ្យ​ស្ងួតឆ្នាំង​បាយ​​​​ ចេន សាយចៃ​ បន្ថែម​​មុខ​របរ​​ថ្មី​ចំនួន​ពីរ​​ទៀត​ដើម្បី​ជីវភាព​!

ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​ញូវស៍​សូម​ដក​ស្រង់​​ព័ត៌មាន​ពី​សារព័ត៌មាន​ធំៗ​របស់​ថៃ​គឺ​ Thairath និង​ MRGOnline ស្ដីពី​តារា​ថៃ​៥​ដួង​​ ដែល​​​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​អាជីវកម្ម​​ក្នុង​សម័យ​ Covid-19 ដូច​ខាង​ក្រោម​៖

១./ Green Atsadaporn
សម្រេច​ចិត្ត​បញ្ឈប់​បិទ​ទ្វារ​ហាង​ Gram Cafe and Pancake សាខា​ Central LADPRAO ចោល​ ដែល​កន្លង​មក​ហាង​នេះ​ធ្លាប់​មាន​មនុស្ស​មក​ឈរ​តម្រង់​ជួរ​យ៉ាង​ច្រើន​។ ធុរកិច្ច​នេះ​គឺ​ជា​អាជីវកម្ម​រួម​បណ្ដាក់​ទុន​ជាមួយ​នឹង​គូស្នេហ៍​កម្លោះ​ Thunwa ក្រោយ​បើក​ដំណើរការ​បាន​ត្រឹម​ជាង​មួយ​ឆ្នាំ​ ប៉ុន្តែ​ដោយសារ​ Covid-19 ធ្វើ​ឱ្យ​មាន​ការ​ការពារ​យ៉ាង​តឹងរ៉ឹង​ ហើយ​ហាម​ភ្ញៀវ​អង្គុយ​ញ៉ាំ​នៅ​ក្នុង​ហាង​ ធ្វើ​ឱ្យ​ចំនួន​លក់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ចុង​ក្រោយ​មិន​អាច​ទប់ទល់​នឹង​ចំណាយ​មួយ​ខែ​រាប់​សិប​សែនបាត​មិន​រួច​ ក៏​សម្រេច​​ចិត្ត​បិទ​ទ្វារ​តែ​ម្ដង​

២./ Ood Pentor
ក្រោយ​ប្រឈម​នឹង​វិបត្តិ​ Covid-19 ដ៏​ធ្ងន់ធ្ងរ​តារា​កំប្លែង​ Oath បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​អាជីវកម្ម​ស៊ុប​shabu ជាង​៣០​កន្លែង​រួម​ទាំង​ Franchise រួម​ទាំង​រឿង​ក្ដី​ឱ្យ​ឈឺ​ក្បាល​ករណី​ មិន​ចុះ​សម្រុង​បញ្ហា​ចំណាយ​ឱ្យ​ម្ចាស់​ Franchise មិន​ស្រប​គំនិត​គ្នា​ បាត់​បង់​ចំណូល​យ៉ាង​ច្រើន​មហាសាល

៣./ Sushar Manayin (Aom)
ហាង​នំ​ Lunar Nuna របស់​តារា​ឯក​ស្រី​ល្បី​ Oam Susha លក់​ដាច់​មាន​ភ្ញៀវ​ច្រើន​ជួយ​គាំទ្រ​តាំង​ពី​បើក​ដំណើរ​ការ​លក់​មក​ តែ​ឆ្នាំ​មុន​វិបត្តិ​ Covid-19 ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ ធ្វើ​ឱ្យ​ចំនួន​លក់​មាន​ការ​ធ្លាក់ចុះ​ ទីបំផុត covid-19 មិន​ឈ្នះ​ ​ចំណាយ​ច្រើន​ចំណូល​តិច​ ទើប​សម្រេច​ចិត្ត​បិទ​ទ្វារ​ចោល​តែម្ដង

៤. Alex Theeradeth
មុន​នឹង​មាន​ជំងឺ​ Covid-19 ធុរកិច្ច​ហាង​សាច់​អាំង​សាច់គោ​ Grade Premium ឈ្មោះ​ហាង​ Monster Beef កំពុង​តែ​ដំណើរ​ការ​យ៉ាង​រលូន​ស្អាត​ មាន​ភ្ញៀវ​មក​គាំទ្រ​ពេញៗ​ហាង​ តែ​ក្រោយ​ជួប​ពិស​ជំងឺ​ឆ្លង​ Covid-19 រាលដាល​ខ្លាំង​តាំង​កាល​ពី​ឆ្នាំ​មុន​មក កំលោះ​ Alex ត្រូវ​តែ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ហាង​តាំង​ពី​ដើម​ឆ្នាំ​២០២០​កន្លង​មក​ ដោយសារ​តែ​ហាង​ជួប​បញ្ហា​ខាត​ដើម​ជា​បន្តបន្ទាប់​ រហូត​មក​ដល់​ពេល​នេះ​គ្មាន​ដំណឹង​បើក​ឡើង​វិញ​ ដូច្នេះ​អាច​នឹង​បិទ​ទ្វារជា​រៀង​រហូត​ក៏​ថា​បាន​​

៥. New Wongsakorn
ទ្រាំទ្រ​បន្ត​បើក​ហាង​អាហារតាំងតែ​ពី​ Covid-19 រលក​ទីមួយ​រាតត្បាត​ តែ​នៅ​ទី​បញ្ចប់​ស៊ូទ្រាំ​ត​ទៅ​មុខ​ទៀត​លែង​បាន​ ក៏​សម្រេច​ចិត្ត​បិទ​ទ្វារ​មុន​នឹង​មាន​ការ​រីក​រាលដាល​ជំងឺ​ Covid-19 សារ​ជា​ថ្មី​ទៀត​ ដោយ​មូលហេតុ​បិទ​ទ្វារ​នេះ​បណ្ដាល​មក​ពី​ទប់ទល់​នឹង​ស្ថានភាព​ខាត​ដើម​រាល់​ខែ​លែង​រួច​។

Telegram-Troryorng
Share.