ថ្មីៗ​នេះ​កម្មវិធី​កញ្ញា​​ឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ បាន​ចេញ​មក​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​គាំទ្រ​ឡើង​វិញ​ បន្ទាប់កម្មវិធី​នេះ​បាន​ធ្លាក់​បាត់​ប្រជា​ប្រិយ​ភាព​យ៉ាង​គំហុក​។ អាច​ជា​ការ​ឆ្លើយ​តបត្រលប់​​ទៅ​កម្មវិធី​វិញ បុគ្គល​ល្បី​​លើ​បណ្ដាញ​សង្គម​គឺ ​លោក Peypey Dy បាន​ចេញ​មក​ទម្លាក់​ពី​មូលហេតុ​ដែល​បេក្ខភាព​កញ្ញា​​ឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ មិន​មាន​សន្ទុះ​ផុសផុរ​ដូច​ឆ្នាំ​មុន​ៗ​។

ចូលអាន៖ ហ្វេន​ចោល​សម្ដី​ឱ្យ ​Miss​ Grand​ ​Cambodia​ ថា «ម៉េច​មិន​ខ្មឺត​ទៀត​ទៅ​?​» ក្រោយ​បង្ហោះ​សុំ​​ការ​​គាំទ្រ​បោះឆ្នោត​ឱ្យ​បេក្ខភាព​បវរកញ្ញា

បុគ្គល​ល្បី​រូប​នេះ​បាន​លើក​ពី​មូលហេតុ​ចម្បងៗ​ដែល​ធ្វើ​ឱ្យ​កម្មវិធី​ដែល​ធ្លាប់​តែ​មាន​អ្នក​គាំទ្រ​ជួយ​ Share រហូត​ដល់​ខ្ទង់​លាន​និង​ Like ​ខ្ទង់​សែន​ តែ​ឆ្នាំ​នេះ​បែរ​ជា​គ្មាន​ចំណាត់​ថ្នាក់​ ហើយ​មិន​ទទួល​បាន​ការ​គាំទ្រ​ពីប្រជាពលរដ្ឋ​ទាំង​ដែល​ការ​ជ្រើសរើស​បវរកញ្ញា​បាន​ល្អ​សមសួន​ហើយ​ ប៉ុន្តែ​បញ្ហា​គឺ​កើត​ចេញ​ពី​ស្ថាប័ន MGC ខ្លួន​ឯង​ ដោយ​ទុក​ឱ្យ​ Admin ឆ្លើយឆ្លង​ឌឺដងផ្លែផ្កា​ដាក់​អ្នក​គាំទ្រ​ មិន​ទទួល​យក​មតិ​កែតម្រូវ​។ លោក​​បាន​លើក​ឡើង​ពី​ការ​អាណិត​ចំពោះ​បេក្ខនារី​កម្ពុជា​ដែល​ខិតខំ​ ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ រហូត​គ្មាន​ពេល​សំរាក​ ប៉ុន្តែ​សន្ទុះ​គាំទ្រ​បែរ​ជា​ស្ងាត់​ជ្រាប​ទៅវិញ​។

នេះ​គឺជា​ចំណាប់​អារម្មណ៍ទាំង​ស្រុង​របស់​ Peypey Dy ចំពោះ​ករណី​ Miss Grand Cambodia 2022 ជ្រុះ​បាត់​ការ​គាំទ្រ​យ៉ាង​គំហុក​ពី​សាធារណជន​៖ «ឆ្នាំមុនៗ Like ខ្ទង់សែន Share ចូលលាន តែឆ្នាំនេះបវរកញ្ញាកម្ពុជាបែរជាគ្មានចំណាត់ថ្នាក់ មិនទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ជ្រើសរើសបានបវរកញ្ញាល្អហើយ មានសមត្ថភាពហើយ ប៉ុន្តែការគាំទ្របែរជាធ្លាក់ចុះ បញ្ហាកើតពីស្ថាប័ន admin ប្រើសំដីឌឺដងនាំផលប៉ះពាល់ដល់បេក្ខភាពប្រលង ឥលូវឃើញលទ្ធផលទេ? ពេលគេរិះគន់ស្ថាបនាចង់អោយល្អ ដាក់គេវិញឡើងចុក 🥹ថាគេជាន់ពន្លិច និយាយទៅ អោយរឹងប៉ះមិនបាន ផុសឌឺម៉ាឆ្ងាញ់បែបគេគិតថា អាណាថាអីថាទៅ ដល់ថ្ងៃពួកវាដឹងតែ like shareហើយ😂 អាណិតតែបេក្ខភាពទេ គ្នាខំណាស់ ហាត់ផងអីផងស្ទើរតែគ្មានពេលសំរាក តែ admin ដុតកំហឹងមហាជន ចឹងមានតែតាមហ្នឹងទៅ។ ខ្មែរស្រលាញ់ខ្មែរ តែបើ…..រឹងដូចដែកថែបចឹង អោយ admin ហ្នឹងចាត់ចែងតែឯងទៅ»

Share.