បន្ទាយមានជ័យ ៖ យុវជនម្នាក់បានបាត់ខ្លួននៅតំបន់ស្ទឹង ខណៈដែលទឹកកំពុងជន់ឡើង ដោយបន្សល់ទុកតែស្បែកជើងមួយគូ និងមួកមួយ នៅមាត់ទឹក ដែលគេសង្ស័យថាលង់ទឹកស្លាប់ តាំងពីវេលាម៉ោង១០យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កឲ្យភ្ញាក់ផ្អើល ក្រុមគ្រួសារ អាជ្ញាធរ សមត្ថកិច្ចស្វែងរកតាំងពីយប់រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ តែមិនឃើញ ។

យុវជនដែលបាត់ខ្លួនមានឈ្មោះ អ៊ន់ វ៉ាន់នី អាយុ១៧ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាមអាជ្ញាធរបានឲ្យដឹងថា យ្វជនខាងលើបានចេញពីផ្ទះ នៅក្បែរនោះទៅ ចំណុចមាត់ស្ទឹង ខណៈដែលទឹកកំពុងជន់ឡើង តាំងពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បាត់យូរពេក ក្រុមគ្រួសារទៅតាមហៅ តែមិនឃើញ ទើបផ្អើលឆោឡោ ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ច ទៅពិនិត្យដល់ចំណុចខាងលើ ឃើញតែស្បែកជើងមួយគូ និងមួក មួយ រហូតដល់ព្រឹកថ្ងៃទី២៩ នេះ កម្លាំងស្វែករក បន្តចុះនិងប្រើប្រាស់ទូក ដើម្បីស្វែងរក នៅតែមិនឃើញ៕

អត្ថបទ៖តាតុង សែនជ័យ

Share.