ជា​ការ​ពិត​ណាស់​សម្រាប់​អ្នក​គាំទ្រ​​ម្នាក់​ ការដែល​មាន​ឱកាស​បាន​ចួប​ ឬ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​នឹង​អាយដល​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​គឺជា​រឿង​ដ៏​រីករាយ​មួយ​ក្នុង​ជីវិត​។ មិន​ខុស​ពី​អ្នក​គាំទ្រ​ផ្សេង​ៗ​ ពូ​ឈីវ​ បាន​បង្ហាញ​ក្ដី​រំភើប​និង ​រីករាយ​ចំពោះ​ឱកាស​មួយ​នេះ​ជាមួយ​នឹង​អាយ​ដល​ដែល​ខ្លួន​គាំទ្រ​។

អាន​អត្ថបទ៖ ឧកញ៉ា ​ខេមរៈ សិរីមន្ត​ ​ទៅពញាក់​អារម្មណ៍​​ច្រៀ​ងការ​គេ​​មិន​យក​ប្រាក់​ ត្រូវ​ហ្វេនប្រដូច​ថា​ Maroon5 ស្រុក​ខ្មែរ​!

អាន​អត្ថបទ៖ ក្ដៅ​ៗ​! តារា​ចម្រៀង​ល្បី​ ខេមរៈ សិរីមន្ត​ ទទួល​បាន​ងារ​ជា​ឧកញ៉ា តែងតាំង​ដោយ​ព្រះមហាក្សត្រ​

យោង​តាម​រយៈ​សំំណេរ​ខ្លី​មួយ​របស់​លោក​ ពូឈីវ​ បុរស​ដ៏​លេច​ធ្លោ​ផ្នែក​គាំទ្រ​កីឡា​បាល់​ទាត់​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ពិសស​គឺ​ក្ដី​រីករាយ​ដែល​មាន​ឱកាស​បាន​​រូប​ថតជាមួយ​តារា​ចម្រៀង​​ល្បី ខេមរៈ សិរីមន្ត​ ដែល​ទើប​តែ​ទទួល​​បាន​ងារ​ជា​ឧកញ៉ា​ថ្មីៗ​នេះ​ ក្រោយ​រង​ចាំ​ពេល​វេលា​បែប​នេះ​រហូត​ដល់​ទៅ​១៩​ឆ្នាំ​។

«ខ្ញុំ​ប្រាថ្នា​ជួប​ និង​ថត​រូប​ជាមួយ​គាត់​តាំង​ពី​ឆ្នាំ​ ​២០០៣​ ​មក​ម្លេះ​។​ ​ទីបំផុត​ ​ចាំ​ជាង​១៩​ឆ្នាំ​ ​ខ្ញុំ​បាន​ជួប​ផ្ទាល់​ហើយ​នា​ថ្ងៃ​នេះ​ ​ក្នុង​ពិធី​សម្ពោធ​ភាពយន្ត​ចម្រៀង​ ​”​ជីវិត​ក្មេង​វត្ត​”​ ​របស់​សម្តេច​តេជោ​ ​ហ៊ុន សែន​🙏 ​លោក​ឧកញ៉ា​ ​ខេមរៈ​ សិរីមន្ត​ ​ដែល​ជា​និមិត្តរូប​របស់​ខ្ញុំ​ពេញ​បេះដូង​ ​ហើយ​ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​🥰 ​ជា​ពិសេស​គាត់​បាន​ហៅ​ឈ្មោះ​ខ្ញុំមុន​ទៀត​ ​និង​បាន​កោត​សរសើរ​ខ្ញុំ​ថែម​ទៀត​ផង​ ​ពិត​ជា​កិត្តិយស​របស់​ខ្ញុំ​មែន​ទែន​🙏 ​គាត់​នៅ​ក្រៅ​ពិត​ជា​រួសរាយ​ណាស់​ ​ខ្ញុំ​ចេះ​បទ​គាត់​ប្រហែល​ជា​ ​៩០​% ​ចាំ​ទំនេរ​ពូ​ឈីវ​ច្រៀង​ឱ្យ​ស្តាប់​ណា​បង​ប្អូន​ជា​ទី​ស្រលាញ់​»​។

Share.