ខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ ខ្យងចំពុះទា ជួយជាចំណូលដល់សហគមន៍​​ពាមក្រសោប​ ស្ថិតនៅក្នុងខេត្តកោះកុង ខ្ទង់លានដុល្លារ ក្នុង១ឆ្នាំ។

សូមចុចអាន៖ បាតុភូតធម្មជាតិ ២នឹងបង្កឲ្យមានភ្លៀងផ្គរ រន្ទះច្រើននៅតាមបណ្តាខេត្តមួយចំនួនរបស់កម្ពុជា

ខ្យងចំពុះទាត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ៥០ ហិកតា ដែលអាចផលិតខ្យងចំពុះទា ជាមធ្យម ៣ ១៦៣ តោន ក្នុងមួយឆ្នាំ ក្នុងចន្លោះខែមករា-ឧសភា និងខែកញ្ញា-ធ្នូ។

ខ្យងចំពុះទាស្រស់ទាំងសំបកមានតម្លៃ ៥ ០០០៛ និងចំហុយបកសំបករួច មានតម្លៃ ៦ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះ អាចរកចំណូលបានប្រមាណ $៤ ៥០០ ០០០ – ៦ ០០០ ០០០ ដុល្លាក្នុងមួយឆ្នាំ។ បច្ចុប្បន្ននេះ ខ្យងចំពុះទាដែលផលិតដោយសហគមន៍ពាមក្រសោបភាគច្រើន ត្រូវនាំចេញទៅប្រទេសថៃ និងវៀតណាម តាមរយ:ឈ្មួញកណ្តាល ហើយមានតិចតួចបំផុតត្រូវបានយកមកលក់នៅទីក្រុងភ្នំពេញ។

ថ្មីៗនេះតាមរយ:ការសម្របសម្រួលរបស់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូនឹងប្រមូលទិញខ្យងចំពុះទានេះ ដើម្បីចែកចាយ និងដាក់លក់នៅទីក្រុងភ្នំពេញ។ ខ្យងចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។

តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ។ រីឯ កាក់សំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ។

Telegram-Troryorng
https://t.me/troryorngmedia


ប្រភព៖ ក្រសួងបរិស្ថាន

Share.