ស្រី​ស្អាត ​ជា​និស្សិត​សកលវិទ្យាល័យ​ជា​តិ​គ្រប់​គ្រង​ កញ្ញា​ ប៉ុន សុរ៉ាវត្តី​ ​នឹង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Miss Planet International 2022 នៅ​លើ​ឆាក​អន្តរជាតិ​ ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​។

យោង​តាម​ការ​ប្រកាស​ពី​ផេក​ MPI-Planet Update បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា​ ឆ្នាំ​២០២២​ នេះ​ថា​កញ្ញា​ ប៉ុន សុរ៉ាវត្តី​ និស្សិត​សិក្សា​ជំនាញ​ ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​ នឹង​តំណាង​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទស​ អូហ្គង់​ដា​ ចាប់​ពី​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ​។

អាន​អត្ថបទ ប៉ុន សុរ៉ាវត្តី ចិញ្ចឹមចិត្តមិនបោះបង់ការចូលដណ្ដើមមកុដបវរកញ្ញាភពផែនដីអន្ដរជាតិ

ស្រី​ស្រស់​ កំពស់​១,៧០​ សង់​ទីម៉ែត្រ​ និង​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​ មាន​ទេពកោសល្យ​សម្ដែង​បាន​ល្អ​ ដោយ​នាង​ធ្លាប់​ផ្ញើ​ស្នាដៃ​ជា​ច្រើន​ដូច​ជា​ «អធិដ្ឋាន​ស្នេហ៍​» និង​ «ចោរចិត្ត​ជា» ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN និង​ធ្វើ​ជា​ពិធីការិនី​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​៕

Share.