យោង​តាម​សេចក្តី​ជូនដំណឹង​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់កម្ពុជា បាន​ជូនដំណឹង​ថា«ប្រកួត​កីឡា​ប៊ូល​និង​ប៉េតង់​ ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២២» ​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០២២ នៅ​ទីលាន​កីឡាប៊ូល និងប៉េតង់ ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។

ជាមួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​បាន​កំណត់​ថា​កីឡាករ ​កីឡាការិនី​ ដែល​មាន​សិទ្ធ​ចូលរួម​ប្រកួត​គឺ​ជា​កីឡាករ កីឡាការិនី ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១ និងលេខ២ ក្នុង​ការ​ប្រកួត​តាម​តំបន់​ ដែល​មាន​ខេត្ត​ចំនួន​ ០៥ជាម្ចាស់ផ្ទះរួមមាន ខេត្តកណ្ដាល កំពង់ធំ តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ។

ខាង​ក្រោម​ជា​សេចក្តី​ជូនដំណឹង​ទាំង​ស្រុង​របស់​សហព័ន្ធ៖

Share.