កីឡដ្ឋាន ​Stadion Kanjuruhan ក្នុង​ទីក្រុង​ Malang ជា​ទីកន្លែង​សោកនាដកម្ម​មួយ​ដែល​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៧៤នាក់​បាន​ទទួល​មរណភាព និង​អ្នក​របួស​រហូត​ដល់​៣២៣នាក់ ក្រោយ​ការ​រត់ជាន់គ្នា និង​មាន​ការ​បង្រ្កាប អំឡុងពេល​​ប្រកួត​រវាង​​ក្នុង​ពានរង្វាន់ Liga 1 របស់​ឥណ្ឌូណេស៊ី កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​រវាង​ក្រុម​ម្ចាស់​ផ្ទះ​​Arema FC ទល់នឹង Persebaya Surabaya។

រំលង​១ថ្ងៃ​គឺ​នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី​២ ខែ​តុលា ឆ្នាំ​២០២២ អ្នក​គាំទ្រ​បាល់ទាត់​ឥណ្ឌូណេស៊ី ជា​ពិសេស​អ្នក​រស់​នៅ​ទីក្រុង Malang ក្នុង​ខេត្ត East Java បាន​នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ​នៅ​កីឡដ្ឋានStadion Kanjuruhan ចំពោះ​មរណភាព​អ្នក​ទាំង​១៧៤​នាក់។

Share.