ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2022 AFC Futsal Asian Cup ដែលរៀបចំចាប់​ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅ​ប្រទេស​គុយវែត ពេលនេះរកឃើញជើងខ្លាំងឡើងដល់វគ្គ៨ក្រុមចុងក្រោយ។

ជើងខ្លាំងឡើងដល់វគ្គ៨ក្រុមចុងក្រោយបានមកពី៖
– ពូល A គុយវ៉ែត, ថៃ
– ពូល B​ អ៊ូបេគីស្ថាន, ​តាជីគីស្ថាន
– ពូល C អ៊ីរ៉ង់,​​ ឥណ្ឌូណេស៊ី
– ពូល D ជប៉ុន,​ វៀតណាម។

កាលវិភាគវគ្គ៨ក្រុមចុងក្រោយ៖
-ថ្ងៃទី៤ ខែតុលា វៀតណាម vs អ៊ីរ៉ង់ នៅសាល Saad Al Abdullah
-ថ្ងៃទី៤ ខែតុលា ជប៉ុន vs ឥណ្ឌូនេស៊ី នៅសាល Saad Al Abdullah
-ថ្ងៃទី៤ ខែតុលា ថៃ vs តាជីគីស្ថាន នៅសាល Saad Al Abdullah
-ថ្ងៃទី៤ ខែតុលា អ៊ូបេគីស្ថាន vs គុយវ៉ែត នៅសាល Saad Al Abdullah។

ពានរង្វាន់ AFC Futsal Cup នេះ​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៩ មក​​ដោយ​ដំបូង​រៀបចំ​រាល់​១ឆ្នាំ​ម្តង តែ​ក្រោយ​មក​​ប្តូរ​ជា​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ ខណៈ​ក្រុម​​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ រហូត​ដល់​១២​លើក ហើយ​ជប៉ុន​ឈ្នះ​បាន​៣លើក៕



Share.