កញ្ញា ប៊ី សុធារី បានលើកឡើងថា ប្រឡូកជាតារាបង្ហាញម៉ូដអស់រយៈពេល ១០ ឆ្នាំមកនេះ កញ្ញាមិនដែលចួបបញ្ហារឿងត្រូវចំណាយលុយចំពោះការទិញពាក្យ Casting ម្ដងណាឡើយ ដោយកញ្ញាបញ្ជាក់ថា មានតែដើរបង្ហាញម៉ូដបានលុយត្រឡប់មកវិញ។ ការលើកឡើងនេះ បន្ទាប់ពីគេបានឃើញកញ្ញា ប៊ី សុធារី ចេញមកបង្ហោះសារយ៉ាងភ្ញាក់ផ្អើលនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២នេះ ។

កញ្ញា ប៊ី សុធារី បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនទាំងស្រុងថា ៖

តាំងពីធ្វើតារ៉ាម៉ូឌែល10ឆ្នាំមកនេះ មិនដែលចេះទៅ casting កម្មវិធីណាអស់លុយទេ មានតែជាប់ហើយដើរម៉ូតបានលុយទៀត. លឺគេថា ឥលូវមានកម្មវិធី casting ត្រូវទិញពាក្យបង់លុយ. like what? ត្រូវចំណាយទាំងកម្លាំង ចំណាយទាំងពេលវាលា ហើយមិនដឹងថាជាប់អត់ផងហើយត្រូវអស់លុយទៀត? ចាំណាបងប្អូនស្រលាញ់វិស័យបង្ហាញម៉ូដ សូម្បីស្រុកគេក៏មិនមានដែរអារបៀប casting អស់លុយ នឹងបំណងល្អពីខ្ញុំ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់នឹងមានបទពិសោធ៍មកច្រើនឆ្នាំហើយ មិនថាដើរក្នុងស្រុក ឬក្រៅស្រុក ខ្ញុំមិនដែលអស់លុយមួយកាក់មួយសេនថ្លៃ casting ទេ មានតែបានលុយមកវិញ ករណីដើរម៉ូតអត់បានលុយមានតែដើរ Volunteer ក្នុងកម្មវិធីសប្បុរធម៌ ឬស្ម័គ្រចិត្តដើរព្រោះខាងកម្មវិធីគេបានប្រាប់មុនថាមិនមាន budged 🙂 អានហើយគិតពិចារណាទៅ កុំអោយខាតទាំងលុយ ខាតទាំងកំលាំងនឹងពេលវាលា។

Sotheary Bee

សូមអាន៖ កុំ​ឱ្យ​ថា​នៅ​ផ្ទះ​ឥត​ប្រយោជន៍​ស្រី​ស្អាត ប៊ី​ សុធារី ​ត្រៀម​ចែក​​​​រូប​មន្ត​​យក​រាងស្អាត​ដោយ​ខ្លួន​ឯង​​​!

បន្ទាប់ពីបានឃើញសារដែលកញ្ញាបានបង្ហោះហើយនោះ មានអ្នកស្រឡាញ់ខាងវិស័យហ្វេសសិន ឬបង្ហាញម៉ូដ ជាច្រើននាក់ បានចូលមកបញ្ចេញអារម្មណ៍ហួសចិត្តដូចកញ្ញាតាមរយៈមតិ Comment។ ដោយឡែក កញ្ញា ប៊ី សុធារី បានសង្កត់ធ្ងន់ទៀតថា ការនិយាយនេះ គឺមិនចង់ឱ្យមានបញ្ហាជាមួយអ្នកណាទេ តែកញ្ញាឮហើយទើបហួសចិត្ត ខ្លាចប្អូនៗដែរស្រលាញ់ចូលចិត្តវិស័យត្រូវបានខាតបង់ ព្រោះកញ្ញាគ្មានប្រវត្តិ casting ដើរម៉ូតអស់លុយទេ រយៈពេល 10 ឆ្នាំមកនេះ។ កញ្ញាថា បើមិនជឿទៅសួររៀមច្បង Model ផ្សេងទៀតក៏បាន។

សូមជម្រាបបន្ថែមថា កញ្ញា ប៊ី សុធារី ធ្លាប់មាន​បទពិសោធន៍​ឡើងវេទិកាប្រកួតជា​អន្តរជាតិ​ច្រើន​ដង​មកហើយសម្រាប់​អាជីព​ជាបវរ​កញ្ញាឯក​តំណាង​ឱ្យ​កម្ពុជា​។ កញ្ញាធ្លាប់មានឈ្មោះជាអតីត​កញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៧ និងបានចូលរួម​ក្នុង​កម្មវិធី Miss Charm International 2020។ ចំពោះវិស័យបង្ហាញម៉ូដ កញ្ញាក៏ធ្លាប់ប្រឡូក និងបង្ហាញសមត្ថភាពដើរម៉ូដដ៏អស្ចារ្យតាមកម្មវិធីតូចធំ និងថ្នាក់ជាតិ អន្តរជាតិផងដែរ។ កញ្ញាក៏ធ្លាប់លេចមុខឡើងបង្ហាញហ្វេសសិនស្អាតនៅលើទំព័រ និងក្របទស្សនាវដ្តីជាច្រើននៅក្នុងស្រុក។

ក្រៅពីនោះ កញ្ញា ប៊ី សុធារី ក៏ជាពិធីការិនី និងជាតារាសម្ដែងមួយរូបដែលមានភាពទាក់ទាញចិត្តមហាជន ដែលកញ្ញាធ្លាប់សម្ដែងរឿងភាគ «ឫស្យា» ក្រោមស្នាដៃពិសេសពីអ្នកនិពន្ធ និងអ្នកដឹកនាំ រឿង «រាជិនីភូមិគ្រឹះ» លោក កៅ សីហា និង លោក យូ សុភា ដែលធ្វើហ្វេនៗចាប់អារម្មណ៍ចំពោះ កញ្ញា ប៊ី សុធារី តាមរយៈអត្តចរិតតួសម្តែងឆ្នាស់ឆ្នើមបានយ៉ាងស័​ក្ដ​សម ទាំងទឹកមុខ និងកាយវិការ ​ចរិត កាច​ឆ្នាស់ ពិសពុល ឫស្យា សងសឹក​យ៉ាង​សាហាវ។

សូមអាន៖ យ៉ាង​ម៉េច​វិញ​អ៊ី​ចេះ​? សួន​ ពិសិដ្ឋ​ អួត​ប្រាប់​ហ្វេន​ហៅ​ ប៊ី​ សុធារី​ ថា​ជា​ប្រពន្ធ​ពេញ​ៗ​មាត់​

Share.