វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម របស់ចិនចំនួន១លានដូសទៀតហើយ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១ នេះ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះថា ក្រៅពីនេះ កម្ពុជាក៏ត្រៀមទទួលវ៉ាក់សាំង ២លានដូសបន្ថែមទៀតដែលនឹងមកដល់នៅពេល ឆាប់នេះដែរគឺនៅថ្ងៃ ១២ ខែមិថុនា ១លានដូសនិងនៅ ថ្ងៃទី១៩ខែមិថុនាចំនួន១លានដូស។

យោងតាមរបាយការណ៍បង្ហាញថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សរុបចំនួនជាង ២,៧លាននាក់ហើយ៕

Share.