ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្វូតសាល​ថៃ និង​វៀតណាម ជា​សមាជិក​អាស៊ាន​តែ​២ប៉ុណ្ណោះ ដែល​​ឡើង​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ទ្វីប​អាស៊ី 2022 AFC Futsal Asian Cup កំពុង​តែ​រៀបចំ​នៅ​ប្រទេស​គុយវែត។

វគ្គ​​៨ក្រុម​ចុង​ក្រោយ​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​កាល​ពី​ពេល​ថ្មីៗ។ កម្មវិធី​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​មាន៖
-អ៊ីរ៉ង់ ប៉ះ វៀតណាម ម៉ោង​​៣រសៀល
-ជប៉ុន ប៉ះ ឥណ្ឌូណេស៊ី ម៉ោង​៤ល្ងាច
-ថៃ ប៉ះ តាជីគីស្ថាន ម៉ោង​៥ល្ងាច
-អ៊ូបេគីស្ថាន ប៉ះ គុយវ៉ែត ម៉ោង​៦ល្ងាច

ពានរង្វាន់ 2022 AFC Futsal Asian Cup រៀបចំ​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២២ ដោយ​សល់​ក្រុម​ខ្លាំង​១៦​មក​ពី​ជុំ​វិញ​ទ្វីប​អាស៊ី ចូលរួម​ប្រកួត​ប្រជែង ចែក​ចេញ​ជា​៤ពូល​ក្នុង​​ការ​ប្រកួត​ប្រជែង​នៅ​កីឡដ្ឋាន Saad Al Abdullah Hall ក្នុង​ទីក្រុង Kuwait City ​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​និង​បន្ត​ជម្រុះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ AFC Futsal Cup នេះ​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៩ មក​​ដោយ​ដំបូង​រៀបចំ​រាល់​១ឆ្នាំ​ម្តង តែ​ក្រោយ​មក​​ប្តូរ​ជា​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ ខណៈ​ក្រុម​​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ រហូត​ដល់​១២​លើក ហើយ​ជប៉ុន​ឈ្នះ​បាន​៣លើក៕

Share.