ភាពយន្ត​ខ្នាត​ធំ​ដែល​ជា​ស្នាដៃ​សម្ដែង​របស់​លោក​ព្រឹទ្ធាចារ្យ​អាយ៉ៃ​ ព្រហ្ម​ ម៉ាញ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ ព្រោះ​នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​អ្នក​គាំទ្រ​របស់​លោក​បាន​ឃើញ​លោក​សម្ដែង​ភាពយន្ត​។ លើស​ពី​ការ​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​​ លោក​ ព្រហ្ម ម៉ាញ បាន​ចាប់​ដៃ​គូ​​ជា​មួយ​នឹង នេន​ទុំ​ ច្រៀង​ចម្រៀង​មួយ​បទ​ដៀមដាម​ អ្នក​លេង​តុងទីន​ ដែល​ជា​ចំណោ​ទ​បញ្ហា​ដ៏​ស្មុគស្មាញ​​របស់​សាច់​រឿង​នេះ​ផ្ទាល់​តែម្ដង​។

កាល​ពី​ពេល​ថ្មីៗ​នេះ​ ផេក​ផ្លូវ​ការ​រោងភាពយន្ត​ Legend បាន​បង្ហាញ​វីដេអូ​បទ​ចម្រៀង​ពេញ​ក្រោម​ចំណង​ជើង​ថា​ «តុងទីន​ វ័ណ្ឌ» ដែល​ជា​បទ​ដក​ស្រង់​ចេញ​ពី​ភាពយន្ត​ «លោក​គ្រូ​ ប្រពន្ធ​ល្អ»។ អ្នក​គាំទ្រ​ក្រោយ​ពី​ស្ដាប់​និង​ទស្សនា​បទ​ចម្រៀង​នេះ​រួច​ បាន​សម្ដែង​នូវ​អារម្មណ៍​ពេញ​ចិត្ត​ចំពោះ​បទ​ចម្រៀង​នេះ​ជា​ខ្លាំង​ ព្រោះ​មាន​បងប្អូន​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​បាន​លើក​ជា​យោបល់​ថា​ ត្រូវ​នឹង​សាច់​រឿង​របស់​ខ្លួន​ ចំណែក​អ្នក​ខ្លះ​ទៀត​ ថា​ដោយ​សារ​តែ​ចង់​បាន​ចំណេញ​ការ​ ទីបំផុត​អស់រលីង​ជា​ដើម​។

អាន​អត្ថបទ កតញ្ញូ​! នេនទុំ ​សង់​រ​មណីយដ្ឋាន​ជូន​ម៉ែ ​នៅ​ខេត្ត​​ត្បូង​ឃ្មុំ​ គ្រាន់​តែ​ឈ្មោះ​ក៏ដឹង​ថា​ស្រលាញ់​ម្ដាយ​ខ្លាំង​ប៉ុណ្ណា​ដែរ

អ្វីទៅជាតុងទីន? យោងតាម​ផេក​ ច្បាប់​ និង​រដ្ឋបាល​ បាន​ពន្យល់​ពី​តុងទីន​ថា​

តុងទីន (Tontine) ជាទម្រង់កិច្ចសន្យាប្រមូលលុយមួយដុំដោយមានមនុស្សម្នាក់ដើរតួជាមេជាអ្នកចាត់ចែងរ៉ាប់រងប្រមូលលុយ និង មនុស្សជាច្រើនទៀតដើរតួជាកូនជាអ្នកដេញ ។ ជាទូទៅក្នុងមួយខែម្តង មនុស្សដែលដើរតួជាកូនត្រូវបង់ប្រាក់ក្នុងកម្រិតថេរមួយជាប្រចាំអោយទៅមេ ហើយកូនតុងទីនម្នាក់ៗក៏មានសិទ្ធិដេញតុងទីនផងដែរ ការដេញក្នុងន័យនេះសំដៅទៅលើអត្រាការប្រាក់ដែលហ៊ានផ្តល់អោយទៅគេបើអ្នកណាម្នាក់ជាកូនហ៊ានអោយអត្រាខ្ពស់នឹងដេញតុងទីនបាន (មានន័យថាបានលុយមួយដុំធំភ្លាមៗ) ដែលប្រមូលបានពីគេគ្រប់គ្នា ។ កូនតុងទីនដែលដេញបានលុយមួយដុំធំហើយត្រូវបង់ការប្រាក់អោយទៅអ្នកដទៃដែលដេញអត់ឈ្នះ ។

អានអត្ថបទ លោក ព្រហ្មម៉ាញ ងាកមកលូកដៃសម្ដែងខ្សែភាពយន្ត ក្រៅពីអាជីពច្រៀងអាយ៉ៃ

ក្រៅពីមនុស្សដែលលេងជាកូនតុងទីនក៏មានមនុស្សដែលលេងជាមេតុងទីនមានសិទ្ធិដេញតុងទីនដូចគ្នា ។ ចុះប្រសិនបើមេតុងទីនពេលដេញបានរឺប្រសិនបើដេញមិនបាន ក៏ត្រូវប្រមូលលុយយកអោយអ្នកឈ្នះ មិនថាករណីណាគាត់នៅតែដើរតួជាអ្នកប្រមូលលុយ ហើយបើលោកគាត់នឹងរត់បាត់ តើមានច្បាប់ការពារអ្នកលេងតុងទីនដទៃទៀតដែររឺទេ ?

ត្បិតតែបច្ចុប្បន្នតុងទីនមិនទាន់មានច្បាប់មួយដាច់ដោយឡែកសម្រាប់គ្រប់គ្រងវិស័យតុងទីន ប៉ុន្តែគេអាចប្រើប្រាស់គោលការណ៍ទូទៅនៃច្បាប់កិច្ចសន្យា ព្រោះតុងទីនបើវិភាគមើលទៅជាទម្រង់កិច្ចសន្យារវាងអ្នកសន្យាប្រមូលលុយពីគេ (មេ) យកទៅអោយអ្នកដេញតុងទីនដែលឈ្នះ (កូន) ហើយ មេដែលមិនបំពេញតាមកិច្ចសន្យា ព្យាយាមរត់ រឺ បោកប្រាស់ កុហក ដើម្បីយករួចខ្លួននឹងត្រូវមានទោសតាម ច្បាប់ព្រហ្មទណ្ឌ «បទល្មើសឆបោក» មាត្រា៣៧៧ និង ៣៧៨ និង «បទល្មើសរំលោភសេចក្តីទុកចិត្ត» មាត្រា ៣៩១ និង មាត្រា៣៩២ ។

សរុបមកវិញដោយសារមិនមានច្បាប់ចែងថាលេងតុងទីនខុសរឺស្របច្បាប់ យើងមិនអាចឆ្លើយអោយប្រាកដបាន តែបើបោកគេពេលលេងតុងទីនគឺខុសច្បាប់ ដូច្នេះសូមទាំងមេ និង កូនតុងទីន លេងដោយការទទួលខុសត្រូវ ។

ត្រលប់​មក​វិញ​ ភាពយន្ត​យន្ត​ខ្នាត​ធំបែប​​កំប្លែង​បង្កប់​ដោយ​សារ​អប់រំ​ រឿង​ លោកគ្រូ ប្រពន្ធ​ល្អ ​នឹង​មាន​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​តុលា​ ឆ្នាំ​២០២២ ​តទៅ​៕

Share.